កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសម្រាប់ចូលរួមដាក់តាំងពិព័រណ៍ក្នុងវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ០៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្ដម កុយ ពុំ អនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹង: (១)-គម្រោង និងនិយមន័យ អត្ថន័យ ខ្លឹមសារសង្ខេបនៃការពិព័រណ៍សម្រាប់ការរៀបចំតាំងពិព័រណ៍។ (២)- ឯកសារសមិទ្ធផលការងាររយៈពេល២០ឆ្នាំ(ចាប់ពីឆ្នាំ១៩៩៨-២០១៨) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់ចូលរួមដាក់តាំងពិព័រណ៍ក្នុងវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ៕
ឯកឧត្ដម កុយ ពុំ អនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍