ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យប្រតិភូរដ្ឋបាលជាតិអវកាសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅស្ដីការក្រសួង
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យប្រតិភូរដ្ឋបាលជាតិអវកាសចិន ដឹកនាំដោយឯកឧត្ដម WU Yanhua អនុប្រធានរដ្ឋបាលជាតិអវកាសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅស្ដីការក្រសួង។
រដ្ឋបាលជាតិអវកាសចិន (CNSA – China National Space Administration) ជាស្ថាប័នរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកការងារគ្រប់គ្រងសកម្មភាពអវកាសសម្រាប់ការប្រើប្រាស់ស៊ីវិល និងកិច្ចសហប្រតិបត្តិការអវកាសអន្តរជាតិ។ ដំណើរទស្សនកិច្ចរបស់ប្រតិភូរដ្ឋបាលជាតិអវកាសចិននៅកម្ពុជានាពេលនេះ មានគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលជាតិអវកាសចិន ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពិសេសលើកិច្ចសហប្រតិបត្តិការគម្រោងមជ្ឈមណ្ឌលសហប្រតិបត្តិការព័ត៌មានលំហអាកាសក្នុងតំបន់ទន្លេមេគង្គ(MeSIC) និងគម្រោងបង្ហោះផ្កាយរណប៕