កិច្ចប្រជុំពិភាក្សាអំពីករណីប្រកាសរួមស្ដីពីការដាក់ឱ្យប្រើប្រាស់ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យារបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា

រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីនីតិវិធីក្នុងការអនុវត្តប្រកាសរួមស្ដីពីការដាក់ឱ្យប្រើប្រាស់ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យារបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (DMC)។

ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អៀង ស៊ុនលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារជំនាញនៃក្រសួងប្រៃសណីយ៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផងដែរ។

តាមរយៈទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យានេះ ក្រសួងនឹងមានលទ្ធភាពក្នុងការពិនិត្យ តាមដាន និងផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់ប្រតិបត្តិករទូរគមនាគមន៍ និងព័ត៌មានវិទ្យា បានកាន់តែប្រសើរ និងធានានូវតម្លាភាពនៃការប្រកួតប្រជែងក្នុងទីផ្សារ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។​


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”