ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ការពង្រឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ការពង្រឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយសមាគមមន្ត្រីទទួលបន្ទុកការងារបច្ចេកវិទ្យាគមនាគមន៍អាស៊ាន (ASEAN CIO Assosiation – ACIOA)។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មកពីបណ្ដាក្រសួង-ស្ថាប័ន ក្រុមហ៊ុនដែលទើបបង្កើតថ្មី (start-up) និងក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រមាណ ១២០នាក់។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីស្វែងយល់ពីតួនាទីសន្តិសុខនៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ទស្សនៈជាសកលអំពីបញ្ហាប្រឈមនៃការស្ថាបនាប្រព័ន្ធសន្តិសុខ និងនិន្នាការថ្មីៗនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើស្ថានប័នរដ្ឋ និងឯកជន។ 

មានប្រសាសន៍បើកអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានគូសបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានការរៀបចំសិក្ខាសាលានេះឡើង រួមជាមួយភាពកាត់ផ្ដាច់ពុំបាននៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសមិទ្ធិផលទាក់ទងនឹងការពង្រឹងសន្តិសុខដែលសម្រេចបាននាពេលកន្លងមកជូនអង្គសិក្ខាសាលាបានយល់ដឹងផងដែរ៕


 

អត្ថបទជាប់ទាក់ទង