ឯកឧត្តមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា អញ្ជើញដឹកនាំកិច្ចពិភាក្សាពិគ្រោះយោបល់លើការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង ICT
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ០៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាពិគ្រោះយោបល់ជាមួយតំណាងសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្ដមសិក្សានានានៅក្នុងព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិ ស.អ.)។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ដើម្បី ជំរុញដល់ការស្រាវជ្រាវលើបច្ចេកវិទ្យាឌីជីថលសម្រាប់ជំរុញនវានុវត្តក្នុងវិស័យកសិកម្ម, សុខាភិបាល, ហិរញ្ញវត្ថុ និងវប្បធម៌ ជាពិសេសឲ្យយល់កាន់តែច្បាស់ពីតម្រូវការរបស់សាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្ដមសិក្សានានា ដើម្បីផ្តល់ធាតុចូលក្នុងការប្រើប្រាស់មូលនិធិ ស.អ.នេះ ឲ្យមានប្រសិទ្ធភាព ស្របតាមតម្រូវការជាក់ស្តែងនៃគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា៕