​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​គម្រោង​បំពាក់​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥​ (5​G​ ​W​iF​i​) ​នៅ​រមណីយដ្ឋាន​អង្គរ​ ​ខេត្ត​សៀមរាប​

​រសៀល​ថ្ងៃសុក្រ​ ​៦​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​គម្រោង​បំពាក់​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥​ (5​G​ ​W​iF​i​) ​ដើម្បី​បម្រើ​សេវា​អុីន​ធឺ​ណិ​ត​ល្បឿន​លឿន​ ​និង​សេវាកម្ម​ On​line​ ​ផ្សេងទៀត​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​និង​អន្តរជាតិ​ ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ​ខេត្ត​សៀមរាប​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​ល្បឿន​អុីនធឺ​ណិ​ត​ដែល​ផ្ដល់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្មាន​ខ្សែ​ជំនាន់​ទី​៥​ (5​G​ ​W​iF​i​) ​គឺ​មាន​ល្បឿន​ប្រមាណ​ជា​ ​២​០​ជី​ហ្គា​ប៊ីត​ក្នុង​មួយ​វិនាទី​ ​មាន​សមត្ថភាព​តភ្ជាប់​ខ្ពស់​ជាង​បច្ចេកវិទ្យា​ជំនាន់​ទី​៤​ ​ដល់ទៅ​៥​០​០​ដង​ (​ក្នុងរង្វង់​២​០​គីឡូ​ម៉ែត្រការ៉េ​ភ្ជាប់​បាន​១​លាន​ឧបករណ៍​) ​និង​ល្បឿន​រលក​សញ្ញា​តភ្ជាប់​គឺ​១​មី​លី​វិនាទី​។​

​គម្រោង​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥​ (5​G​ ​W​iF​i​) ​នេះ​ ​គឺជា​ផ្នែក​មួយ​ក្នុង​ពង្រឹង​ ​និង​ពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ជាតិ​ ​ដើម្បី​ជ​ម្រុ​ញ​ការ​ផ្ដល់​សេវា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​ពាណិជ្ជកម្ម​ឌី​ជី​ថល​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដែល​នឹង​ចូល​រួមចំណែក​លើកស្ទួយ​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ​និង​ឈាន​ទៅ​សម្រេច​បាន​ប្រទេស​មាន​ចំណូល​មធ្យម​ក​ម្រិត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​។​

​ការ​បំពាក់​ឧបករណ៍​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥​ (5​G​ ​W​iF​i​)​នេះ​នឹ​ងមិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សោ​ភ័ណ​ភាព​ ​បរិស្ថាន​ ​និង​មិន​មានការ​ជីក​គាស់​ ​ឬ​សាងសង់​អ្វី​បន្ថែម​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​នោះ​ទេ​៕

អត្ថបទជាប់ទាក់ទង