ឯកឧត្ដមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ដឹកនាំប្រតិភូក្រសួងចូលរួម ពិព័រណ៍ទូរគមនាគមន៍ឥណ្ឌា២០១៩
ប្រទេសឥណ្ឌា៖ ថ្ងៃអង្គារ ០៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមពិព័រណ៍ទូរគមនាគមន៍ឥណ្ឌា២០១៩ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃ១១ ដល់ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ នៅទីក្រុងញូដេលី សាធារណរដ្ឋឥណ្ឌា។
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
នៅក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធរបស់ឥណ្ឌា វិស័យឯកជន ដេីម្បីចូលរួមតាំងពិព័រណ៍ និងផ្គូរផ្គងពាណិជ្ជកម្មផងដែរ។
ក្នុងដំណើរបេសកកម្មនេះ ប្រតិភូកម្ពុជានឹងជួបជាមួយក្រសួងស្ថាប័នពាក់ព័ន្ធឥណ្ឌា ដេីម្បីពិភាក្សាការងារ លើគម្រោងសាកល្បងក្រោមជំនួយរបស់សាធារណរដ្ឋឥណ្ឌា លើគម្រោង”ភូមិឌីជីថល” ដែលគម្រោងនេះ នឹងជួយលទ្ធភាពអោយមាននូវអុីនធឺណិតនៅទីជនបទ និងប្រើប្រាស់សេវាអុីនធឺណិតក្នុងការសិក្សាអប់រំពីចំងាយ ការត្រួតពិនិត្យសុខភាពពីចំងាយ វិស័យកសិកម្ម និងដំណោះស្រាយផ្សេងៗទៀត។ ជាមួយគ្នានេះ ប្រតិភូកម្ពុជាបានធ្វើទស្សនកិច្ចទៅភូមិឌីជីថលដើម្បីស្វែងយល់ជាក់ស្តែងលើការប្រតិបត្តិរបស់ភូមិឌីថលនៅប្រទេសឥណ្ឌា ផងដែរ៕