ឯកឧត្តមអនុរដ្ឋលេខាធិការ សង់ ស៊ីណាវ៉ុង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំការងារសម្របសម្រួលរៀបចំតម្លើងប្រព័ន្ធអុីនធឺណិតគ្មានខ្សែ WiFi (5G)នៅតំបន់អង្គរ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម សង់ ស៊ីណាវ៉ុង អនុរដ្ឋលេខាធិការក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ និងជាប្រធានលេខាធិការដ្ឋានរៀបចំការងារសម្របសម្រួលរៀបចំតម្លើងប្រព័ន្ធអុីនធឺណិតគ្មានខ្សែ WiFi (5G) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានអានសេចក្តីសម្រេចនៃការបង្កើតអនុគណៈកម្មការ បែងចែកភារកិច្ច និងតាមដានវឌ្ឍនភាពការងារ នៃអនុគណៈកម្មការនីមួយៗផងដែរ។
គូសបញ្ជាក់ផងដែរថា គណ:កម្មការរៀបចំការងារសម្របសម្រួលរៀបចំតម្លើងប្រព័ន្ធអុីនធឺណិតគ្មានខ្សែ WiFi (5G)នៅតំបន់អង្គរ ត្រូវបានបង្កេីតឡេីងដោយមានឯកឧត្តមរដ្ឋមន្ត្រីត្រាំ អុីវតឹក ជាប្រធាន ដើម្បីសិក្សារៀបចំភ្ជាប់នូវសេវាWifi (5G) នៅតំបន់អង្គរ ដែលនឹងបង្កភាពងាយស្រួលសម្រាប់ការប្រើប្រាស់សេវាអុីនធឺណិតដល់ភ្ញៀវទេសចរណ៍ និងបម្រើសេវាសាធារណ:ផ្សេងៗទៀត សំដៅលើកកម្ពស់សុខុមាលភាព និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ៕