ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ធំនិងសៀមរាប
ថ្មីៗនេះ ឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមដំណើរដោយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្ត្រីអ្នកមុខអ្នកការ ក្រោមឱវាទក្រសួងបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងនិយោជិកនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ធំ និងខេត្តសៀមរាប។
លោក សាល់ ស៊ីថារិទ្ធិ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ធំ និងលោកហុង ប៊ុនធ្វី ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប បានជម្រាបជូនថ្នាក់ដឹកនាំក្រសួងអំពីសមិទ្ធផលការងារនៃវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមន្ទីរសម្រេចបាននាឆ្នាំកន្លងមករៀងៗខ្លួន។ ក្នុងនោះ លោកហុង ប៊ុនធ្វី បានគូសបញ្ជាក់ថា លើវិស័យប្រៃសណីយ៍ មានក្រុមហ៊ុនចំនួន៨ដែលកំពុងរកស៊ីបញ្ញើចេញ ចូលក្នុងនិងក្រៅប្រទេស មានក្រុមហ៊ុនរថយន្តដឹកជញ្ជូនអ្នកដំណើរចំនួន៥រកស៊ីនាំបញ្ញើក្នុងស្រុក។ លើវិស័យទូរគមនាគមន៍វិញ យើងបានគ្រប់គ្រងរលកអាកាសវិទ្យុ រៀបចំស្ថាបនាបណ្តាញទូរស័ព្ទ និងគ្រប់គ្រងសេវាអ៊ិនថឹណិតតាមរយៈក្រុមហ៊ុនទូរស័ព្ទចល័ត និងអចល័តចំនួន១។
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ធំ និងខេត្តសៀមរាប ក្នុងការជម្រុញកិច្ចអភិវឌ្ឍន៍លើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងខេត្តរបស់ខ្លួនដោយធានាបាននូវគុណភាពសេវា រហ័សទាន់ចិត្ត មិនឲ្យមានការបាត់បង់បញ្ញើគ្រប់ប្រភេទ ដើម្បីធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់វិស័យរបស់យើងសម្រាប់ជាផលប្រយោជន៍ក្នុងការធ្វើអាជីវកម្ម ទំនាក់ទំនង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តកំពង់ធំ និងខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការកែលម្អគុណភាពសេវា ទាំងនេះឲ្យបានល្អប្រសើរ និងត្រូវបង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យការប្រើប្រាស់រលកអាកាសវិទ្យុ និងសេវាកម្មអាជីវកម្មលើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ដែលគ្មានច្បាប់អនុញ្ញាត សម្តៅបង្កើនការរកចំណូលទៅតាមផែនការរបស់ក្រសួង ក៏ដូចជាការទប់ស្កាត់នូវបទល្មើសផ្សេងៗតាមរយៈការប្រើប្រាស់វិស័យទាំងពីរនេះផងដែរ។
បន្ទាប់ពីបានចែកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីរាជការមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ធំ និងខេត្តសៀមរាប រួចមក ឯកឧត្តមប្រាក់ សុខុន និងអ្នកចូលរួមបានអញ្ជើញពិនិត្យកិច្ចដំណើរការធ្វើអាជីវកម្ម សេវាកម្មវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្តទាំងពីរនេះផងដែរ៕