ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ក្នុង​មហាសន្និបាត​ទូរស័ព្ទ​ចល័ត​ពិភពលោក​ឆ្នាំ​២​០​១​៩​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​នៅ​ប្រទេស​អេស្ប៉ា​ញ​

Ministry of Post and Telecommunications

   

     ប្រទេសអេស្ប៉ា​ញ​៖​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ “​មហាសន្និបាត​ទូរស័ព្ទ​ចល័ត​ពិភពលោក​ឆ្នាំ​២​០​១​៩​-​Mobile​ ​World​ ​Congress​ 2019-​M​W​C19” ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ដែល​កំពុង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​៥​-​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ ​ប្រទេស​អេស្ប៉ា​ញ​។​ 

     នៅ​ក្នុង​ឱកាស​ចូលរួម​មហាសន្និបាត​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​គណៈប្រតិភូ​ក្រសួង​ ​បាន​អញ្ជើញ​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ស្ថាប័ន​និង​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ​ ​ក្នុង​នោះ​រួម​មាន​៖​

-​ជំនួប​ជាមួយ​តំណាង​នៃ​G​S​MA​ ​Asia​ ​Pacific​ ​and​ ​Greater​ ​China​ (​G​S​MA​ ​A​P​A​C) ​ដោយ​បាន​ពិភាក្សាគ្នា​ទៅលើ​បច្ចុប្បន្នភាព​នៃ​ការ​អនុវត្ត​700​M​H​z​, ​មាគ៌ា​បង្ហាញ​ផ្លូវ​សម្រាប់​ 5​G​, ​ផែនការ​សម្រាប់​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​ឯកជន​ភាព​នៃ​ទិន្នន័យ​ ​និង​គំនិត​ផ្តួចផ្តើម​របស់​អា​ស៊ាន​។​

-​ប្រជុំ​តុមូល​រៀបចំ​ដោយ​Asia​ ​Pacific​ ​and​ ​Greater​ ​China​ (​A​P​A​C) ​ដោយមាន​ការចូលរួម​ពី​ប្រតិភូ​មកពី​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ ​ដោយ​ផ្តោត​លើ​ប្រធាន​បទ​ “​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​អាច​ពន្លឿន​កំណើន​សេដ្ឋកិច្ច​ឌី​ជី​ថល​, ​គោល​នយោបាយ​ឌី​ជី​ថល​ជាតិ​ ​និង​គម្រោង​ថ្នាក់​តំបន់​នានា​ក្នុង​ក្របខ័ណ្ឌ​តំបន់​អាស៊ី​”

– ​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​ក្រុមហ៊ុន​ធំ​ៗ​ ​ដែល​មាន​ប្រតិបត្តិការ​នៅ​ក្ន​ង​ស្រុក​ ​ដូចជា​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​, ​H​u​a​w​e​i​, ​Z​T​E​, ​Vie​t​t​e​l​, ​Seat​e​l​ ​ផង​ដែរ​ ​ដើម្បី​ចែករំលែក​ព័ត៌មាន​រវាង​គ្នា​ ​អំពី​ចក្ខុវិស័យ​ ​និង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ ​និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ទំនើប​ៗ​ ​ដែល​ក្រុមហ៊ុន​នីមួយៗ​មាន​ ​ពិសេស​គឺ​បច្ចេកវិទ្យា​5​G​ ​ដែល​នឹង​ត្រូវ​ប្រើប្រាស់​នៅ​ពេល​ខាងមុខ​ ​ដែល​ជា​កម្លាំង​ច​លក​រ​មួយ​ក្នុង​ការ​សម្រេច​នូវ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤​៕​

អត្ថបទជាប់ទាក់ទង