​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ប្រគល់​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ធំ​ៗ​ចំនួន​៥​ ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)

Ministry of Post and Telecommunications

​ល្ងាចថ្ងៃសុក្រ​ ​១​០​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សណ្ឋាគារ​ ​Raffle​s ​Hotel​ ​L​e​ ​Royal​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ប្រគល់​ពាន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ធំ​ៗ​ចំនួន​៥​ ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​បច្ចេកវិទ្យា​ឌី​ជី​ថល​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​ ​និង​ការ​ជួបជុំ​រវាង​ក្រុមហ៊ុន​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​ ​សាជីវកម្ម​ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ស្ថាប័នរដ្ឋ​ ​និង​ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​។​

​ពានរង្វាន់​ធំ​ៗ​ចំនួន​៥​ ​បាន​រៀបចំ​ឡើង​ដើម្បី​ប្រគល់​ដល់​ជ័យ​លា​ភី​ចំនួន​ ​១​៥​រូប​ ​រួម​មាន​៖​

(​១​).​កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​កម្ពុជា​ ​២​០​១​៩​ (​Cam​bo​d​i​a​ ​I​C​T​ ​Award​s 2019) ​គឺជា​កម្មវិធី​ពានរង្វាន់​ ​I​C​T​ ​ថ្នាក់​ជាតិ​ធំ​ជាងគេ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ផ្តល់​ជូន​ម្ចាស់​ជ័យ​លា​ភី​នូវ​ពានរង្វាន់​ឆ្នើម​ល្អផ្តាច់គេ​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​។​ ​ជ័យ​លា​ភី​ ​ចំនួន​៥​ ​ក្រុមហ៊ុន​/​ស្ថាប័ន​ ​ដើម្បី​ទទួល​ពានរង្វាន់​ ​មាន​ដូច​ខាងក្រោម​៖​

  • ពានរង្វាន់​ ​សេវា​រដ្ឋបាល​អេ​ឡិច​ត្រូនិ​ក​ ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ ​បាន​ទៅលើ​ ​កម្មវិធី​ “​សំណង់​នៅ​កម្ពុជា​” ​របស់​​​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​
  • ពានរង្វាន់​ ​ស្ថាប័ន​ន​វា​នុ​វត្ត​ន៍​ឌី​ជី​ថល​ ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ ​បាន​ទៅលើ​ ​កម្មវិធី​ “​Wing​Pay​, ​Wing​Money​” ​របស់​ ​Wing​(​Cam​bo​d​i​a​)
  • ពានរង្វាន់​ ​បច្ចេកវិទ្យា​ន​វា​នុ​វត្ត​ន៍​សង្គម​ ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ ​បាន​ទៅលើ​ ​កម្មវិធី​ “​T​e​s​do​p​i​ តេ​ស្ត​១​២​” ​របស់​ក្រុមហ៊ុន​ ​E​d​e​m​y​
  • ​ពានរង្វាន់​ ​ក្រុមហ៊ុន​ផ្តួចផ្តើម​ធុរៈ​កិច្ច​បច្ចេកវិទ្យា​ ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ ​បាន​ទៅលើ​ ​ក្រុមហ៊ុន​ “​M​uu​v​e​” 
  • ពានរង្វាន់​ ​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​ ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ ​បាន​ទៅលើ​គម្រោង​ “J​e​v​it​” ​របស់​ ​D​e​mine​ Ro​m​o​tic​s 

(​២​). ​កម្មវិធី​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស​័​យ​បច្ចេកវិទ្យា​២​០​១​៩​ (​Cam​bo​d​i​a​ ​W​omen​ ​In​ ​T​e​c​h​ 2019) ​គឺជា​កម្មវិធី​បង្កើត​ឡើង​ដើម្បី​ផ្តល់​កិត្តិយស​ ​និង​ទទួលស្គាល់​នូវ​ស្នាដៃ​របស់​ស្ត្រី​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិ​ស​័​យ​ ​ប​.​គ​.​ព​ ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​ ​បេ​ក្ខ​នារី​ឆ្នើម​ចំនួន​ ​៥​រូប​ ​ដែល​ទទួល​ពានរង្វាន់​ដូច​ខាងក្រោម​៖​

  • ពានរង្វាន់​ ​សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុង​វិ​ស​័​យ​បច្ចេកវិទ្យា​ ​ផ្តល់​ជូន​លោកស្រី​ ​P​on​g​ ​L​i​ms​an​ ​ជា​ប្រធាន​នឹង​អ្នកបង្កើត​ក្រុមហ៊ុន​ ​First​ ​W​omen​t​e​c​h​ ​Asia​
  • ពានរង្វាន់​ ​វិស្វករ​ស្រ្តី​ជោគជ័យ​ក្នុង​ជំនាញ​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ផ្តល់​ជូន​លោកស្រី​ K​i​m​ ​So​l​y​d​a​ ​ជា​អគ្គនាយក​រង​ផ្នែក​អភិវឌ្ឍ​កម្មវិធី​ប្រព័ន្ធ​ធនាគារ​ ​Chip​ ​M​on​g​ ​Commercial Bank​
  • ពានរង្វាន់​ ស្រ្តី​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ ​ឬ​ ​សហគមន៍​ ​ផ្តល់​ជូន​លោកស្រី​ ​H​e​an​g​ Ou​m​uo​y​ ​បច្ចុប្បន្ន​ជា​ឯកអគ្គរាជទូត​ថ្នាក់​តំបន់​របស់​កម្មវិធី​ ​T​e​c​h​n​ovation​ ​ប្រចាំ​នៅ​កម្ពុជា​
  • ពានរង្វាន់​ ស្រ្តី​ដែល​បង្កើត​មាតិកា​ព័ត៌មាន​ច្នៃប្រឌិត​ ​ផ្តល់​ជូន​ ​កញ្ញា​ ​Sea​n​g​ ​So​kc​hen​g​ ​អ្នកបង្កើត​គេហទំព័រ​វប្បធម៌​(​W​a​pat​o​a​.​co​m​)
  • ពានរង្វាន់​ ​ពន្លក​ថ្មី​ ​ផ្តល់​ជូន​កញ្ញា​ C​h​h​y​ ​So​kun​t​e​v​y​ ​អាយុ​១​៨​ឆ្នាំ​ ​ដែល​បាន​បង្កើត​នូវ​កម្មវិធី​មួយ​មានឈ្មោះ​ថា​ ​E​-​Lab​

(​៣​).​ ​កម្មវិធី​ពានរង្វាន់​ ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​វាយ​តម្លៃ​ ​និង​ជ្រើសរើស​ក្រុមហ៊ុន​ចំនួន​ ​២​ ​ដើម្បី​ទទួល​បាន​ពានរង្វាន់​តាម​ប្រភេទ​ដូច​ខាងក្រោម​៖​

  • ពានរង្វាន់​ ​ប្រតិបត្តិ​ករ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ល្អ​បំផុត​ ​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ ​បាន​ទៅលើ​ក្រុមហ៊ុន​ “​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ – C​F​OCN” 
  • ពានរង្វាន់​ ​អ្នក​លក់​បច្ចេកវិទ្យា​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ ​បាន​ទៅលើ​ក្រុមហ៊ុន​ “​H​u​a​w​e​i​ ​Cam​bo​d​i​a​”

(​៤​). ​កម្មវិធី​ពានរង្វាន់​ ​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ (CBR​D​ ​Fund​ ​Award​s) ​បាន​វាយ​តម្លៃ​ ​និង​ជ្រើសរើស​ក្រុមហ៊ុន​ ​ចំនួន​ ​០​១​ដើម្បី​ទទួល​បាន​ពានរង្វាន់​ដូច​ខាងក្រោម​៖​

  • ពានរង្វាន់​អ្នកចូលរួម​ល្អ​បំផុត​ ​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ ​បាន​ទៅលើ​ ​ក្រុមហ៊ុន​ “​Smart​ ​A​x​i​at​a​” 

(​៥​). ​កម្មវិធី​ពានរង្វាន់​ ​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​Universal​ ​Service​ ​Obligation​ ​Fund​ ​Award​s) ​បាន​វាយ​តម្លៃ​ ​និង​ជ្រើសរើស​ក្រុមហ៊ុន​ ​ចំនួន​ ​០​២​ដើម្បី​ទទួល​បាន​ពានរង្វាន់​ដូច​ខាងក្រោម​៖​

  • ​ពានរង្វាន់​ ​អ្នកចូលរួម​ល្អ​បំផុត​ ​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ – ​ប្រតិបត្តិ​ករ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​បាន​ទៅលើ​ ​ក្រុមហ៊ុន​ “​E​dot​co​ ​Cam​bo​d​i​a​ ​Co​., ​L​t​d​.”
  • ពានរង្វាន់​ ​អ្នកចូលរួម​ល្អ​បំផុត​ ​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ – ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​បាន​ទៅលើ​ ​ក្រុមហ៊ុន​ “​Vie​t​t​e​l​ ​Cam​bo​d​i​a​” ​៕​

អត្ថបទជាប់ទាក់ទង