ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល ដើម្បីពិនិត្យនិងពិភាក្សាលើបទពិសោធន៍នៃការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិករបស់សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋអេស្តូនី និងសាធារណរដ្ឋសឹង្ហបូរី ដើម្បីជាធាតុចូលនិងមូលដ្ឋានសំខាន់សម្រាប់សេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា៕