​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​ ​០​២​ ​ស្តីពី​វិធី​សា​ស្រ្ត​និង​យន្ត​ការ​អនុវត្ត​វេ​ប​សាយ​ជាតិ​សម្រាប់​កម្ពុជា​ (​Cam​bo​d​i​a​ ​National​ ​Port​a​l​)

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​៖​ ​ថ្ងៃ​ ​អង្គារ​ ​០​៤​រោច​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​ ​យោបល់​លើក​ទី​ ​០​២​ ​ស្តីពី​វិធី​សា​ស្រ្ត​និង​យន្ត​ការ​អនុវត្ត​វេ​ប​សាយ​ជាតិ​សម្រាប់​កម្ពុជា​ (​Cam​bo​d​i​a​ ​National​ ​Port​a​l​) ​ក្រោម​ការ​​​ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ ម៉ុ​ក​ ខេ​ម​រា​ ​ប្រធាន​នាយដ្ឋាន​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដោយ​ប្រព្រឹត្តទៅ​រយៈពេល​ ​០​៤​ ​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​ ​២​៣​ ​ដល់​ថ្ងៃ​ទី​២​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន​ ​៤​៥​នាក់​។​ ​សិក្ខាសាលា​នេះ​មាន​គោលបំណង​ពិគ្រោះ​យោបល់​លើ​ឯកសារ​ព្រាង​ផែនការ​គម្រោង​អភិវឌ្ឍ​វេ​ប​សាយ​ជាតិ​កម្ពុជា​ (​Draft​ o​f​ ​Cam​bo​d​i​a​ ​National​ ​Port​a​l​ ​Project​ ​Plan​) ​ដែល​កំពុង​សិក្សា​រៀបចំ​ដោយក្រុម​ការងារ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​និង​ទីប្រឹក្សា​សិង្ហ​បូរី​ ​ព្រមទាំង​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​នៃ​ឯកសារ​ព្រាង​នេះ​ ​និង​បណ្តុះបណ្តាល​ជំនាញ​អំពី​វិធី​សា​ស្រ្ត​កែ​លម្អ​ដំណើរការ​សេវា​ (​Business​ ​Process​ ​Improvement​) ​ជូន​ដល់​សិក្ខាកាម​តំណាង​មកពី​បណ្តា​ក្រសួង​-​ស្ថាប័ន​ចំនួន​ ​២​៩​។​ 

​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​នឹង​ត្រូវ​អនុវត្ត​ចំនួន​ ​០​២​ ​ដង​ទៀត​ ​ហើយ​គ្រោង​បញ្ចប់​នៅ​អំឡុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​ដែល​រំពឹង​ថា​នឹង​ទទួល​បាន​ឯកសារ​ព្រាង​អំពី​ផែនការ​គម្រោង​អភិវឌ្ឍ​វេ​ប​សាយ​ជាតិ​កម្ពុជា​ដ៏​គ្រប់ជ្រុងជ្រោយ​មួយ​សំរាប់​រាជរដ្ឋាភិបាល​ ​ព្រមទាំង​បណ្តុះបណ្តាល​ជំនាញ​និង​វិធី​សា​ស្រ្ត​សំខាន់​ៗ​ក្នុង​ការ​អនុវត្ត​វេ​ប​សាយ​ជាតិ​។​

​សិក្ខាសាលា​នេះ​ ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​កម្មវិធី​កសាង​សមត្ថភាព​លើ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ដំណាក់កាល​ទី​២​ ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ភាគី​សិង្ហ​បូរី​ ​Singapore​ ​Cooperation​ ​Enterprise​ (SC​E​) ​ដោយ​ផ្តោត​លើ​គម្រោង​អាទិភាព​ចំនួន​ ​០​២​ ​គឺ​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការ​អនុវត្ត​វេ​ប​សាយ​ជាតិ​ ​និង​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំនិម្មាបនកម្ម​រដ្ឋាភិបាល​ (​Government​ ​Enterprise​ ​Architecture​)​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”