​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​០​៤​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​និង​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​ ​សរុប​ចំនួន​ ​១​២​០​នាក់​ ​ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​បី​ថ្ងៃ​ ​ដោយមាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពីសំណាក់​មន្ត្រី​ជំនាញ​មកពី​បណ្ដា​អង្គភាព​ក្រោម​ឱវាទ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ទាំងមូល​។​

ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការប្រចាំការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​បាន​បន្ត​ទៀត​ថា​ ​វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​ឡើង​ ​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​ ​និង​ចំណេះ​ដឹង​ទូទៅ​ដែល​ក្នុងនាម​មន្ត្រី​រាជការ​គួរតែ​យល់​ដឹង​ ​រួម​មាន​៖​ ​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​រចនា​ស​ម្ព័ន្ធ ​តួនាទី​ ​និង​ភារកិច្ច​របស់​​​ក្រសួង​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​ម​ន្រ្តី​រាជការ​ស៊ីវិល​ ​ចំណេះ​ដឹង​មូលដ្ឋាន​នៃ​ការ​រក្សា​សុវត្ថិភាព​ទិន្នន័យ​លើ​ការប្រើប្រាស់​កុំព្យូទ័រ​ ​និង​បណ្តាញ​សង្គម​ ​ព្រមទាំង​ឲ្យ​យល់​ដឹង​នូវ​លិខិត​បទដ្ឋាន​គតិយុត្ត​មួយ​ចំនួន​ទៀត​ ​ដែល​បាន​នឹង​កំពុង​អនុវត្ត​ក្នុង​ការងារ​ប្រចាំថ្ងៃ​នៅ​តាម​បណ្តា​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដើម្បី​ទុកជា​ដើមទុន​សម្រាប់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​យកទៅ​អនុវត្ត​ក្នុង​ការងារ​ជាក់ស្តែង​នៅ​តាម​អង្គភាព​រៀងៗខ្លួន​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”