ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (ក.ម.ក.ស.ទ. – U.S.O. FUND) លើកទី១១
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍(ក.ម.ក.ស.ទ-U.S.O. FUND) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក.ម.ក.ស.ទ. – U.S.O. FUND លើកទី១១ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
(១). របាយការណ៍ហិរញ្ញវត្ថុ របស់មូលនិធិ ក.ស.ទ
(២) វឌ្ឍនភាព នៃការអនុវត្តគម្រោងសាកល្បង នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងស្នើសុំទូទាត់គម្រោងអនុវត្តន៍រួច (Offset Project)
(៣). វឌ្ឍនភាព និងសកម្មភាពនៃការចុះសិក្សាវិសាលភាពគ្របដណ្តប់សេវាទូរស័ព្ទចល័ត នៅតាមខេត្ត និងបណ្តោយព្រំដែន៕