​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ប.ទ. ចូលរួម​ក្នុង​វេទិកា​ន​វា​នុ​វត្ត​ន៍​បណ្តាញ​នា​ពេល​អនាគត​របស់​បណ្តា​ប្រទេស​ BR​I​CS ​នៅ​សាធារណរដ្ឋប្រជាមានិត​ចិន​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃចន្ទ​ ​០​៥​កើត​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៥​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​វេទិកា​ន​វា​នុ​វត្ត​ន៍​បណ្តាញ​នា​ពេល​អនាគត​របស់​បណ្តា​ប្រទេស​ BR​I​CS “BR​I​CS ​Future​ ​Network​ ​Innovation​ ​Forum​” ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០​៦​ ​ដល់​ថ្ងៃ​ទី​០​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​។​

​គូស​បញ្ជាក់​ផង​ដែរ​ថា​ BR​I​CS ​គឺជា​បណ្តុំ​នៃ​ប្រទេស​ចំនួន​ ​៥​ ​គឺ​ ​ប្រេស៊ីល​ រុស្ស៊ី ​ឥណ្ឌា​ ​ចិន​ ​និង​អាហ្វ្រិក​ខាងត្បូង​។​ ​បណ្តុំ​ប្រទេស​BR​I​CS ​គឺជា​ទី​ផ្សារ​សំខាន់​ ​និង​ជា​អ្នកនាំ​ចេញ​ផលិតផល​ ​I​C​T​។​

​វេទិកា​នេះ​ ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ (​I​C​T​), ​ក្នុង​នោះ​ក៏មាន​ពិភាក្សា​ផង​ដែរ​ ​លើ​ប្រធាន​បទ​ទាក់ទង​នឹង​5​G​ ​បញ្ញា​សិប្បនិម្មិត​ ​និង​ការ​គ្រប់គ្រង​វិសាលគម​ន៍ហ្វ្រេ​កង់​ ​ផង​ដែរ​។​វេទិកា​នេះ​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​និង​តំណាង​ថ្នាក់​ដឹកនាំ​ក្រសួង​ពី​បណ្តា​ប្រទេស​BR​I​CS ​ប្រទេស​ទើប​មាន​សេដ្ឋកិច្ច​ងើបឡើង​ ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​តំណាង​ស្ថាប័ន​អន្តរជាតិ​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​បណ្តា​ក្រុមហ៊ុន​ធំ​ៗ​ផង​ដែរ​។​

​នៅ​ក្នុង​ដំណើរ​បេសកកម្ម​នេះ​ ​គណ​:​ប្រតិភូ​កម្ពុជា​គ្រោង​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​អនុ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​ព័ត៌មាន​វិទ្យា​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ក៏ដូចជា​ទស្សនកិច្ច​ទីស្នាក់ការ​នៃ​បណ្តា​ក្រុមហ៊ុន​ធំ​ៗ​ ​ដើម្បី​ស្វែងយល់​ពី​បច្ចេកវិទ្យា​ថ្មីៗ​ចុងក្រោយ​របស់​ចិន​ ​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍