​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​តំណាង​ក្រុមហ៊ុន​ ​A​c​cut​or ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃសុក្រ​ ​០​៩​កើត​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៩​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អនុញ្ញាត​អោយ​លោក​ ​M​u​saw​i​r ​I​d​r​e​e​s ​តំណាង​ក្រុមហ៊ុន​ ​A​c​cut​or ​ដែល​មាន​ស្នាក់​ការ​នៅ​ប្រទេស​ស្វីស​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​អំពី​វិ​ស័​យ ​I​C​T​ នៅ​កម្ពុជា​ ​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​និង​វិ​ស័យ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​កម្ពុជា​ ​តាម​យន្ត​ការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​ ​និង​ឯកជន​ (​Public​ ​Private​ ​Partnership​ – ​P​P​P​)​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​តំណាង​ក្រុមហ៊ុន ​A​c​cut​or​ នូវ​ផែនការ​មេ​អភិវឌ្ឍន៍​វិ​ស័យ ​I​C​T​ ​ក៏ដូចជា​ផែនការ​សកម្មភាព​ក្នុង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដែល​ក្រសួង​កំពុង​រៀបចំ​ ​និង​កត្តា​អាទិភាព​មួយ​ចំនួន​ដែល​នឹង​ត្រូវការ​ការ​វិនិយោគ​នា​ពេល​ខាងមុខ​ ​ដែល​រួម​មានការ​បំពាក់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទ្រទ្រង់​ ​ការ​កសាង​ពលរដ្ឋ​ឌី​ជី​ថ​លតា​មរ​យ​:​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​និង​បណ្តុះបណ្តាល​ជំនាញ​I​C​T​ ​ជាដើម​។​

លោក ​M​u​saw​i​r ​I​d​r​e​e​s ​ក៏បាន​ជម្រាប​ជូន​ ​ឯកឧត្តម​រដ្ឋមន្ត្រី​​ថា​ ​សម្រាប់​គំនិត​ផ្តួចផ្តើម​គម្រោង​សម្រាប់​ប្រទេស​កម្ពុជា​ ​ក្រុមហ៊ុន​ A​c​cut​or ​បាន​សិក្សា​ផែនការ​មេ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​ឆ្នាំ​២​០​២​០​ ​របស់​កម្ពុជា​ដែល​បាន​គូស​បញ្ជាក់​ពី​ចក្ខុវិស័យ​ក្នុង​ការផ្លាស់ប្តូរ​ប្រទេស​កម្ពុជា​អោយ​ក្លាយទៅជា​ប្រទេស​ឆ្លាតវៃ​ (​Smart​ ​Nation​) ​ជាមួយ​ប្រជាពលរដ្ឋ​ឌី​ជី​ថល​ ​សង្គម​ ​និង​រដ្ឋាភិបាល​ឌី​ជី​ថល​។​ ​ការ​បំពាក់​ប្រព័ន្ធ​ ​I​C​T​ ​គឺ​ត្រូវ​បាន​ជឿជាក់​ថា​អាច​ជួយ​អោយ​កម្ពុជា​សម្រេច​គោលដៅ​ទាំងនេះ​បាន​។​

​កិច្ចប្រជុំ​បាន​បញ្ចប់​ក្នុង​បរិយាកាស​រីករាយ​ ​ដោយ​ក្រុមហ៊ុន​ប្តេជ្ញា​ចិត្ត​ថា​នឹង​សិក្សា​លើ​កាលានុវត្ត​ភាព​លើ​ការ​វិនិយោគ​ ​ក្នុង​ដំណាក់កាល​នីមួយៗ​នៃ​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​នៅ​កម្ពុជា​៕​

អត្ថបទជាប់ទាក់ទង