​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​នៅ​ឃុំ​ទាំង​០​៩​ ​នៃ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​និង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​២​ ​ឆ្នាំ​២​០​១​៩​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​១​១​រោច​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ​ ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​នៅ​ឃុំ​ទាំង​០​៩​ ​នៃ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​និង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​២​ ​ឆ្នាំ​២​០​១​៩​។​ ​ពិធី​នេះ​ប្រារព្ធ​នៅ​សាលាឃុំ​ពោធិ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​សមាជិក​ ​សមាជិកា​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​កំពង់​លែង​ ​និង​ប្រជាពលរដ្ឋ​ ​សរុប​ប្រមាណ​ ​៣​៩​២​ ​នាក់​។​

​មានប្រសាសន៍​នា​ឱកាស​នោះ​ ​ឯកឧត្តម​ប្រធាន​ ​បាន​លើកឡើង​ថា​ ​ដើម្បី​គាំទ្រ​ ​និង​រួមចំណែក​ជំរុញ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ​គោល​នយោបាយ​ ​និង​កម្មវិធី​កំណែ​ទម្រង់​នានា​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​រាជរដ្ឋាភិបាល​បាន​សម្រេច​បន្ត​ចាត់តាំង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ដើម្បី​ចុះ​បេសកកម្ម​តាម​មូលដ្ឋាន​រាជធានី​-​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​សំដៅ​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​នៅ​គ្រប់​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​។​ ​ឯកឧត្តម​ប្រធាន​ ​បាន​បន្ត​ទៀត​ថា​ ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ​មាន​តួនាទី​លើក​ក​ម្ពស់​ការ​​​ដឹកនាំ​សម្របសម្រួល​ ​គាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ក្នុង​ការ​លើក​ក​ម្ពស់​ការ​ផ្តល់​សេវា​ ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ​ការដោះស្រាយបញ្ហា​នានា​ដើម្បី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ប្រធាន​ ​បាន​បើក​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​២​ ​ឆ្នាំ​២​០​១​៩​ ​ដើម្បី​បកស្រាយ​ច​ម្ងល់ ​និង​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​ចាំបាច់​នានា​ក្នុង​មូលដ្ឋាន​ ​និង​បាន​លើក​នូវ​វិធានការ​ដើម្បី​ដោះស្រាយ​សម្រាប់​អនុវត្តន៍​អោយ​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​៕​

 

អត្ថបទជាប់ទាក់ទង