ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានាក្នុងវត្តពោធិរង្សី ស្ថិតនៅឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃអាទិត្យ​ ​១​០​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៨​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​ចេតិយ​ស្ថាន​បរមសុខ​ ​ស្រះ​ទឹក​ ​និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ពោធិ​រង្សី​ ​ស្ថិតនៅ​ឃុំ​ពោធិ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយមាន​ការចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​លោកតា​ ​លោកយាយ​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ ​ព្រមទាំង​ប្រជាពលរដ្ឋ​ ​ចំនួន​ ​៤​៤​៩​នាក់​។​

​សមិទ្ធផល​ដែល​សម្ពោធ​នៅ​ពេលនេះ​ ​គឺ​ចេតិយ​ស្ថាន​បរមសុខ​ ​ចំនួន​១​កន្លែង​ ​មាន​ទំហំ​(​៦​.​៨​៤​m​ x ​៦​.​៨​៤​m​), ​ស្រះ​ទឹក​ ​០​១​កន្លែង​, ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ ​០​១​ខ្សែ​ ​ប្រវែង​ ​២​៥​០​ម៉ែត្រ​, ​សាលាឆទាន​ ​០​១​ខ្នង​ ​ទំហំ​(​៥​m​ X ​២​០​m​) ​និង​ខឿន​ដើម​ពោធិព្រឹក្ស​ ​០​១​កន្លែង​ ​ដែល​មាន​ការចូលរួម​ឧបត្ថម្ភ​ពី​បណ្តា​សប្បុរស​ជន​នានា​ផង​ដែរ​។​

ក្ន​ង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​រសាក​សួរសុខទុក្ខ​ ​ពីសំណាក់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​តែងតែ​យកចិត្តទុកដាក់​ពី​ជីវភាពរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​ ​លើស​ពី​នេះ​ទៀត​ ​ក្រោម​ការ​​​ដឹកនាំ​របស់​ ​សម្តេច​តេជោ ​បាន​កសាង​នូវ​សមិទ្ធិ​ផល​ជាច្រើន​ ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ ​ធ្វើ​អោយ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិ​ស័យ​ ​រួម​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​សេវា​សង្គម​ផ្សេងៗ​ទាំង​ខាង​ពុទ្ធចក្រ​ ​និង​អាណាចក្រ​ ​ដែល​ពីមុន​ពុំ​ធ្លាប់​មាន​ ​ឥឡូវ​បាន​រីក​ស្គុះ​ស្គាយ​នៅ​គ្រប់ទិសទី​។​ ​សកម្មភាព​ ​និង​សមិទ្ធផល​ទាំងនេះ​ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ ​និង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​លើកស្ទួយ​ក​ម្រិ​ត​ជីវភាព​ប្រចាំថ្ងៃ​អោយ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ក៏បាន​ប្រគល់​លិខិត​ថ្លែង​អំណរគុណ​ ​ជូន​សប្បុរស​ជន​ដែល​បាន​ចូលរួម​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ពោធិ​រង្សី​ ​និង​បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​កង​កំលាំង​សិស្សានុសិស្ស​ ​យាយជី​ ​តាជី​ ​ដែល​បាន​ចូលរួម​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង