​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​វេទិកា​អភិវឌ្ឍន៍​វិ​ស័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១​៦​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​១​២​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក ​វេទិកា​អភិវឌ្ឍន៍​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១​៦​ (16​t​h​ ​APT​ ​T​e​l​e​communication​/​I​C​T​ ​Development​ ​Forum​ – ​A​D​F​-16) ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១​០​ ​ដល់​ថ្ងៃ​ទី​១​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​លោកស្រី​ ​Are​e​wan​ ​H​a​o​rang​s​i​ ​អគ្គលេខាធិការ​នៃ​សហគមន៍​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​(​APT​) ​លោក​ ​លោកស្រី​ ​តំណាង​ប្រតិបត្តិ​ក​រវិ​ស័យ​ឯកជន​ ​ព្រមទាំង​ប្រតិភូ​ ​វាគ្មិន​ ​អ្នកជំនាញ​មកពី​ប្រទេស​ជា​សមាជិក​ប្រមាណ​ ​២​០​០​នាក់​។​

លោកស្រី​ ​Are​e​wan​ ​H​a​o​rang​s​i​ ​អគ្គលេខាធិការ​ ​APT​ ​បាន​ថ្លែង​ថា​ ​វេទិកា​ ​A​D​F​-16 ​និង​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ ​APT​ ​សម្រាប់​ឆ្នាំ​២​០​១​៨​-​២​០​២​០​ ​ជាពិសេស​លើ​សសរស្តម្ភ​ការ​តភ្ជាប់​ ​និង​ន​វា​នុ​វត្ត​ន៍​។​

​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​សំដែង​នូវ​ការ​អប​អរសាទរ​ ​និង​កោតសរសើរ​ចំពោះ​ ​APT​ ​ក្នុង​ខួប​លើក​ទី​៤​០​របស់​ខ្លួន​លើ​សមិទ្ធផល​សំខាន់​ៗ​ដែល​បាន​ធ្វើ​កន្លងមក​ ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ព្រមទាំង​លើក​ក​ម្ពស់​គុណភាព​ជីវិត​ប្រជាជន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក៏ដូចជា​ប្រទេស​កម្ពុជា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​នូវ​គំនិត​ផ្តួចផ្តើម​ ​និង​ផែនការ​សកម្មភាព​នានា​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ស្រប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២​០​១​៩​ ​ដល់​ឆ្នាំ​២​០​២​០​របស់​ ​APT​ ​និង​សេចក្តីថ្លែង​ការណ៍​រួម​របស់​រដ្ឋមន្ត្រី​ទទួលបន្ទុក​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២​០​១​៩​ ​រួម​មាន​៖​

​១​). ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ដូចជា​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ឆ្អឹងខ្នង​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប​ ​៤​២​.​៦​៨​៣​គីឡូម៉ែត្រ​ ​ចំនួន​អ្នកប្រើប្រាស់​សេវា​ត​ទូរស័ព្ទ​ចល័ត​១​២​០​.​៨​២​% ​បើ​ធៀប​ជាមួយ​ប្រជាជន​សរុប​ ​និង​ចំនួន​អ្នកប្រើប្រាស់​សេវា​អុី​ន​ធើ​ណេ​ត​ចល័ត​ ​៨​៣​.​៧​៥​% ​បើ​ធៀប​ជាមួយ​ប្រជាជន​សរុប​

​២​). ​ការរៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ឆ្នាំ​២​០​២​៣​ ​ដែល​កំណត់​ទិសដៅ​នានា​ដូចជា​ការ​ផ្តល់​ព័ត៌មាន​ ​ពី​សេវា​សាធារណៈ​ឱ្យ​បាន​១​០​០​% ​នៅ​ដំណាច់​ឆ្នាំ​២​០​២​១​ ​ការ​ស្នើសុំ​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​ On​line​ ឱ្យ​បាន​៥​០​% ​នៅ​ដំណាច់​២​០​២​៣​ ​និង​ការ​បណ្តុះបណ្តាល​ជំនាញ​ឌី​ជី​ថល​ដល់​មន្ត្រី​រាជការ​ចំនួន​ ​១​ម៉ឺន​នាក់​ ​នៅ​ឆ្នាំ​២​០​២​៣​

​៣​). ​ការ​ពង្រឹង​សមត្ថភាព​សន្តិសុខ​លើ​អុី​ន​ធើ​ណេ​ត​

​៤​). ​ការ​បង្កើត​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​ន៍ ​និង​ប្រព័ន្ធ​ អេ​កូន​វា​នុ​វត្ត​ន៍ ​និង​

​៥​). ​ការ​ធ្វើ​ឌី​ជី​ថល​រូប​នី​យ​កម្ម​ក្នុង​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​តាមរយៈ​ការ​ផ្សារភ្ជាប់​រវាង​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​និង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី​លើ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ជាពិសេស​សារៈសំខាន់​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័នរដ្ឋ​ វិ​ស័យ​ឯកជន​ ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដើម្បី​សម្រេច​បានការ​កាត់បន្ថយ​គ​ម្លា​ត​ឌី​ជី​ថល​ ​ការ​បង្កើត​គំរូ​អាជីវកម្ម​ថ្មីៗ​ ​ការ​បង្កើន​លទ្ធភាព​ប្រកួតប្រជែង​ ​និង​ការ​បង្កើត​ការងារ​កាន់តែ​ច្រើន​ ​ដែល​ផ្តល់​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​និង​សង្គម​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​វេទិកា​នេះ​នឹង​ផ្តោត​លើ​ប្រធាន​បទ​សំខាន់​ៗ​ដូចជា​៖​ ​បញ្ហា​ប្រឈម​ក្នុង​ការ​តភ្ជាប់​អុី​ន​ធើ​ណេ​ត​ល្បឿន​លឿន​នៅ​តំបន់​ប្រជុំជន​និង​ជនបទ​, ​ការ​ជំរុញ​ការ​តភ្ជាប់​អុី​ន​ធើ​ណេ​ត​មាន​ល្បឿន​លឿន​ តំ​លៃ​សមរម្យ​ ​និង​មាន​និរន្តរភាព​, ​ការផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​ការរៀបចំ​គោល​នយោបាយ​ ​បទដ្ឋាន​គតិយុត្ត​សម្រាប់​គាំទ្រ​ដល់​ការ​ធ្វើ​ន​វា​នុ​វត្ត​ន៍ ​បច្ចេកវិទ្យា​និង​សេវាកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ការ​បង្កើត​ប្រព័ន្ធ​អេកូ​សម្រាប់​ន​វា​នុ​វត្ត​ន៍, ​កា​រដាក់​ឱ្យ​ប្រើប្រាស់​អុី​ន​ធើ​ណេ​ត​នៃ​វត្ថុ​ក្នុង​តំបន់​និង​ពិភពលោក​ ​ហើយ​ក្នុង​ការប្រើប្រាស់​អុី​ន​ធើ​ណេ​ត​ល្បឿន​លឿន​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដើម្បី​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២​០​៣​០​ ​ផង​ដែរ​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​សហគមន៍​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ (​APT​) ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គំនិត​ផ្តួចផ្តើម​រួមគ្នា​របស់​គណៈកម្មការសេដ្ឋកិច្ច​ ​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​ ​សម្រាប់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ (UN​E​S​CAP​) ​និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ (​IT​U)​។​ ​ហើយ​ ​APT​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១​៩​៧​៩​ ​ដោយធ្វើ​ប្រតិបត្តិការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ ​និង​អង្គ​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ក្នុង​វិ​សស័​យ​ទូរគមនាគមន៍​ ​I​C​T​ ​និង​ន​វា​នុ​វត្ត​ន៍ ​ជាពិសេស​ ​បាន​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ ​និង​ការ​រីក​ចម្រើន​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​ប្រកបដោយ​គុណភាព​និង​និរន្តរភាព​នៃ​ ​I​C​T​ ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕

អត្ថបទជាប់ទាក់ទង