​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​និវត្ត​មកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​ការចូលរួម​ក្នុង​កម្មវិធី​ ​ស​ប្តាហ៍​បណ្តាញ​គមនាគមន៍​អន្តរជាតិ​លើក​ទី​៤​ ​និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អា​ស៊ាន​លើក​ទី​៤​ ​ស្តីពី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​នៅ​ប្រទេស​សិង្ហបុរី​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ថ្ងៃសុក្រ​ ​០​៦​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​និវត្ត​វិល​ត្រលប់​មកដល់​ព្រះរាជា​ណ​ចក្រ​កម្ពុជា​វិញ​ ​បន្ទាប់ពី​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី​ ​ស​ប្តាហ៍​បណ្តាញ​គមនាគមន៍​អន្តរជាតិ​លើក​ទី​៤​ “​T​h​e​ 4​t​h​ ​Singapore​ ​International​ C​y​be​r ​Week​ 2019, ​SIC​W​” ​និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អា​ស៊ាន​លើក​ទី​៤​ ​ស្តីពី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ដល់​ថ្ងៃ​ទី​០​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ប្រទេស​សិង្ហបុរី​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​គណៈប្រតិភូ​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ ​ស​ប្តាហ៍​បណ្តាញ​គមនាគមន៍​អន្តរជាតិ​លើក​ទី​៤​ ​ដែល​កម្មវិធី​នេះ​ ​គឺជា​វេទិកា​មួយ​សម្រាប់​ការពិភាក្សា​ទៅលើ​បណ្តាញ​គមនាគមន៍​ ​យុទ្ធសាស្ត្រ​ ​និង​ភាពជា​ដៃគូ​ ​នៅ​ក្នុង​លំហ​នៃ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ដោយ​ប្រមូលផ្តុំ​នូវ​អ្នក​តាក់តែង​គោល​នយោបាយ​ ​អ្នកដឹកនាំ​ ​អ្នកជំនាញ​លើ​វិ​ស​័​យ​ឯកជន​ ​អ្នក​សិក្សាស្រាវជ្រាវ​ ​ក្នុង​ការពិភាក្សា​លើ​បញ្ហា​ប្រឈម​ចម្បង​ៗ​នានា​ ​ក៏ដូចជា​ស្វែងរក​នូវ​ដំណោះស្រាយ​សមស្រប​ ​ទាក់ទង​នឹង​សន្តិសុខ​ព័ត៌មាន​ ​តាមរយៈ​ការ​នាំមក​ជាមួយគ្នា​នូវ​ច្បាប់អន្តរជាតិ​ ​និយាម​ផ្សេងៗ​ ​និង​លំហ​បណ្តាញ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ដែល​មាន​ភាព​ជឿ​ទុកចិត្ត​បាន​ ​ក្រោម​ប្រធាន​បទ​ “​ភាពជា​ដៃគូ​សម្រាប់​ជំនឿ​ចិត្ត​ ​និង​ភាព​ជឿជាក់​ (​Partnership​s ​for​ ​Trust​ ​and​ ​Confidence​)”​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ទៅ​ទស្សនាការ​តាំង​ពិព័រណ៍​ ​Go​v​Ware​ ​ដែល​ជា​កន្លែង​ដែល​បាន​ណែនាំ​នូវ​ន​វា​នុ​វត្ត​ន៍​ថ្មី​បំផុត​នៃ​បច្ចេកវិទ្យា​សន្តិសុខ​តាម​អុី​ន​ធឺ​ណិ​ត​ផង​ដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អា​ស៊ាន​លើក​ទី​៤​ ​ស្តីពី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​ ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ ​ផ្តល់​នូវ​វេទិកា​សម្រាប់​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​តាម​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​ ​និង​ជួយ​សម្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​តាម​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​កាន់តែ​ប្រសើរ​ឡើង​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អា​ស៊ាន​ដើម្បី​បំពេញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​តាម​ អុី​ន​ធឺ​ណិ​ត​ ​នៅ​ក្នុង​តំបន់​ផង​ដែរ​។​ ​ជា​លទ្ធផល​នៃ​វេទិកា​នេះ​ ​អង្គប្រជុំ​បាន​សម្រេច​នូវ​សេចក្តីថ្លែង​ការណ៍​មួយ​ក្នុង​ការ​សម្របសម្រួល​យន្ត​ការ​អន្តរ​វិ​ស​័​យ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ព័ត៌មាន​វិទ្យា​ថ្នាក់​តំបន់​។​ ​ជាមួយគ្នា​នេះ​ ​រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​អា​ស៊ាន​ក៏បាន​សម្ពោធ​ដាក់​ដំណើរការ​នូវ​មជ្ឈមណ្ឌល​ឧ​ត្ត​មា​នុ​វត្ត​ន៍​អា​ស៊ាន​-​សិង្ហបុរី​ ​ដែល​ដើរតួ​សម្រាប់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ការសិក្សា​គោល​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ ​ទាក់ទង​នឹង​វិ​ស​័​យ​សន្តិសុខ​ព័ត៌មាន​នៅ​ក្នុង​តំបន់​។​

​នៅ​ក្នុង​បេសកកម្ម​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ ​ជាមួយ​ឯកឧត្តម​ ​I​s​war​an​ ​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ ​និង​ព័ត៌មាន​សិង្ហបុរី​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា​លើ​វិ​ស​័​យ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ពិសេស​ការ​បន្ត​ជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រី​រាជការ​កម្ពុជា​លើ​ការ​កសាង​គោល​នយោបាយ​ ​និង​បទដ្ឋាន​គតិយុត្ត​នានា​ ​ដើម្បី​ទ្រទ្រង់​ដល់​ការ​ត្រៀម​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​៕

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍