​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​បាន​នាំ​យក​ថវិកា​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​ដើម្បី​ដោះស្រាយ​តាម​សំណើ​និង​សំណូមពរ​ ​ដែល​បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​លើក​ទី​២​កន្លងមក​ ​នៅ​ឃុំ​ទួល​ខ្ពស់​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​១​៤​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ជា​ ​មានិត​ ​រដ្ឋលេខាធិការ​ ​និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​នាំ​យក​ថវិកា​របស់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​ដើម្បី​ដោះស្រាយ​តាម​សំណើ​និង​សំណូមពរ​ ​របស់​ព្រះ​ស​ង្ឈ ​និង​ប្រជាពលរដ្ឋ​ ​ដែល​បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​លើក​ទី​២​ ​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​កន្លងមក​ ​នៅ​បរិវេណ​វត្ត​មហា​កុសលចេតនា​រាម​(​វត្ត​អ​ញ្ជា​ញ​) ​នៅ​ឃុំ​ទួល​ខ្ពស់​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​រួម​មាន​៖​

(​១​).​បាន​នាំ​យក​ថវិកា​ចំនួន​ ​១​៤​,​៨​០​០​,​០​០​០​រៀល​ ​ជួយ​សាងសង់​បង្ហើយ​សាលាបុណ្យ​ភូមិ​ឆក​ក​ណ្តោ​ល​ ​ឃុំ​ជៀប​ ​ដែល​មាន​ប្រវែង​ ​១​០​,​៥​ ​ម៉ែត្រ​ ​ទទឹង​ ​៨​,​៥​ម៉ែត្រ​។​

(​២​).​បាន​នាំ​យក​ថវិកា​ចំនួន​ ​៩​,​២​០​០​,​០​០​០​រៀល​ ​ប្រគេន​ព្រះគ្រូចៅអធិការ​វត្ត​មហា​កុសលចេតនា​រាម​(​វត្ត​អ​ញ្ជា​ញ​) ​ដែល​បាន​ស្នើសុំ​ស៊ីម៉ង់​ត៍​ចំនួន​ ​២​០​តោន​ ​ដើម្បី​កសាង​សមិទ្ធផល​ក្នុង​វត្ត​ ​នៅ​ភូមិ​រកា​ទង​ ​ឃុំ​ទួល​ខ្ពស់​។​

(​៣​).​បាន​នាំ​យក​ថវិកា​ចំនួន​ ​២​៤​,​០​០​០​,​០​០​០​រៀល​ ​ប្រគល់​ជូន​សហគមន៍​ព្រះវិហារ​ឥស្លាម​(​ចំប៉ា​-​ស​) ​នៅ​ភូមិ​ស្រែ​ចាន​ ​ឃុំ​ទួល​ខ្ពស់​ ​សម្រាប់​សាងសង់​របង​ព្រះវិហារ​ ​ដែល​មាន​ប្រវែង​ ​១​៧​០​ម៉ែត្រ​។​ ​ហើយ​​ថវិកា​ខាងលើ​នេះ​ ​បូក​ជាមួយ​ថវិកា​ចំនួន​ $5000 ​ឯកឧត្តម​ ​សាន់​ ​សារី​ ​និង​ ​ឯកឧត្តម​ ​ទុំ​ ​យូ​សុះ ​បាន​ប្រគល់​ជូន​កន្លងមក​ផង​ ​ដូច្នេះ​ថវិកា​ដែល​សហគមន៍​ទទួល​បាន​សរុប​ចំនួន​ $11.000​។​

​សរុប​ថវិកា​ទាំងអស់​របស់​ក្រុម​ការងារ​ ​ដែល​បាន​ដោះស្រាយ​ ​តាម​សំណើ​និង​សំណូមពរ​ ​របស់​ប្រជាពលរដ្ឋ​ ​ដែល​បាន​លើក​ទ្បើ​ង​ក្នុង​វេទិកា​សាធារណៈ​លើក​ទី​២​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​មាន​ចំនួន​សរុប​ ​៦​៨​.​០​០​០​.​០​០​០​រៀល​៕

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ