
រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក Luo Gang អគ្គនាយកនៃក្រុមហ៊ុន Cambodia Fiber Optic Communication Network Co.,Ltd. (CFOCN) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើគម្រោងនៅថ្ងៃអនាគត របស់ក្រុមហ៊ុន CFOCN ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍបណ្ដាញខ្សែកាប្លិ៍អុបទិកនៅព្រះរាជាណាចក្រកម្ពុជា៕






