​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​លើ​សំណើ​សុំ​ជួយ​សម្រួល​ដល់​អាជ្ញា​ប​ណ្ណហ្វ្រេ​កង់​ស៍ ​ដើម្បី​ ​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​)

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​១​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​លើ​សំណើ​សុំ​ជួយ​សម្រួល​ដល់​អាជ្ញា​ប​ណ្ណហ្វ្រេ​កង់​ស៍ ​ដើម្បី​ ​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ណែនាំ​ឱ្យ​ប្រតិបត្តិ​ករ​ទាំងអស់​លើក​សំណើ​ផែនការ​វិនិយោគ​ ​និង​ផែន​ការពង្រីក​វិសាលភាព​សេវា​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ ​នេះ​​អោយ​បាន​ច្បាស់លាស់​​មក​ក្រសួង​ផង​ដែរ​ ​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ ​ក៏​មានការ​ធ្វើ​បទ​បង្ហាញ​និង​ពិភាក្សា​អំពី​ហ្វ្រេ​កង់​ស៍​សម្រាប់​ត្រៀម​ប្រើប្រាស់​ក្នុង​ការ​ផ្ដល់​សេវា​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ផង​ដែរ​៕

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍