​ពិធី​ចុះហត្ថលេខា​រវាង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ស្តីពី​ការ​ប្រគល់​ ​ទទួល​ស​ម្ភារៈ​បរិក្ខារ​ ​និង​សេវាកម្ម​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ខ្នាត​តូច​ ​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​ថ្នាក់រៀន​ ​និង​កម្មវិធី​បណ្តុះបណ្តាល​អំពី​បច្ចេកវិទ្យា​ 5​G​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃអង្គារ​ ​១​២​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ឯកឧត្តម​ ​Wan​g​ ​W​e​n​t​i​an​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​អញ្ជើញ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ ​លើ​កិច្ចសន្យា​ ​រវាង​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជាមួយ​លោក​ ​Y​a​o ​Y​u​y​a​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ស្តីពី​ការ​ប្រគល់​ ​ទទួល​ស​ម្ភារៈ​បរិក្ខារ​និង​សេវាកម្ម​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ខ្នាត​តូច​ ​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​ថ្នាក់រៀន​ ​និង​កម្មវិធី​បណ្តុះបណ្តាល​អំពី​បច្ចេកវិទ្យា​ 5​G​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​និង​ភ្ញៀវកិត្តិយស​ជាច្រើន​កុះករ​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​មានប្រសាសន៍ថា​ ​ពិធី​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ ​បាន​បញ្ជាក់​អំពី​ការ​បោះជំហាន​មួយ​ទៅមុខ​ទៀត​របស់​​​ក្រសួង​ ​និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​គោល​នយោបាយ​ ​និង​ក្តាប់​នូវ​កាលានុវត្ត​ភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដែល​បាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​ ​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​ក្រសួង​ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ផ្តល់​សេវាកម្ម​ទាក់ទង​នឹង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដល់​ស្ថាប័ន​រដ្ឋាភិបាល​ដទៃទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដូចនេះ​ហើយ​តាមរយៈ​ការ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​នៅ​ពេលនេះ​ពិតជា​ជួយ​កែ​លម្អ​ផល​ប័ត្រ​ដែល​មានស្រាប់​របស់យើង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ឌី​ជី​ថល​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ចំពោះ​ការចូលរួម​ចំណែក​ក្នុង​ការ​ប្រគល់​ស​ម្ភារៈ​បរិក្ខារ​និង​សេវាកម្ម​ទាក់ទង​នឹង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ជឿជាក់​ថា​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​នឹង​រីក​ចម្រើន​កាន់តែ​ខ្លាំងក្លា​ ​និង​ដើរទា​ន់​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​របស់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​៕​

 

អត្ថបទជាប់ទាក់ទង