​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ភាពជា​ដៃគូ​រួមគ្នា​កសាង​បណ្តាញ​អុបទិក​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​.,​L​t​d​. (C​F​OCN)

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃអង្គារ​ ​០​៣​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ភាពជា​ដៃគូ​រួមគ្នា​កសាង​បណ្តាញ​អុបទិក​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​.,​L​t​d​. (C​F​OCN)​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​និង​ភ្ញៀវកិត្តិយស​សរុប​ប្រមាណ​ ​១​០​០​នាក់​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​មានប្រសាសន៍ថា​ ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ ​បាន​នឹង​កំពុង​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សំខាន់​ៗ​ជាច្រើន​ដោយ​រាប់បញ្ចូល​ទាំង​វិ​ស​័​យ​ទូរគមនាគមន៍​ផង​ដែរ​ ​ដែល​បង្កើត​អោយ​មាន​បរិយាកាស​មួយ​ប្រកបដោយ​ការប្រកួតប្រជែង​ ​និង​មាន​បរិ​យា​ប័ន្ន​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ទៀត​ថា​ ​ពិធី​ចុះហត្ថលេខា​ ​នា​ថ្ងៃនេះ​បាន​បញ្ជាក់​អំពី​ការ​បោះជំហាន​មួយ​ទៅមុខ​ទៀត​របស់​​​ក្រសួង​ ​ក្នុង​ការ​ជំរុញ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ ​ក្នុង​ការ​លើក​ក​ម្ពស់ ​និង​អភិវឌ្ឍន៍​វិ​ស័​យ​ទូរគមនាគមន៍​ឆ្ពោះទៅ​រក​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​នា​ពេល​អនាគត​។​ ​ទន្ទឹម​នឹង​នេះ​វា​នឹង​បើកឱកាសឲ្យ​ភាគី​ដែល​ចូលរួម​ទាំង​វិ​ស័​យ​ឯកជន​ ​និង​សាធារណៈ​ ​ពង្រីក​សក្តានុពល​ភាព​ការ​វិនិយោគ​របស់​ខ្លួន​ ​ដែល​អាច​ប្រើប្រាស់​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​របស់​ជាតិ​ ​និង​ឯកជន​ប្រកបដោយ​សក្តានុពល​ ​និង​មាន​ប្រសិទ្ធ​ភាព​ ​ពិសេស​ឈាន​ទៅ​បង្កើត​គម្រោង​ថ្មីៗ​ជាច្រើន​ទៀត​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​រិះរក​គំនិត​ផ្តួចផ្តើម​គម្រោង​នានា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ជឿជាក់​ថា​ ​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ C​F​OCN ​បន្ត​សហការ​ធ្វើការ​រួមគ្នា​ ​បង្កើត​ជា​គម្រោង​លេច​ជា​រូបរាង​ពិតប្រាកដ​ ​និង​ទទួល​បាន​ជោគជ័យ​ជាស្ថាពរ​ ​ហើយ​លទ្ធផល​នៅ​ថ្ងៃនេះ​ ​បាន​បញ្ជាក់​អោយ​ឃើញ​ពី​រួមចំណែក​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជាមួយ​រាជរដ្ឋាភិបាល​ ​នៅ​ក្នុង​ការ​លើក​ក​ម្ពស់វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ឲ្យ​មានសន្ទុះ​ខ្លាំងក្លា​ ​និង​ដើរទា​ន់​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​របស់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍