​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ដំ​ណេី​រ​ការសាកល្បង​បច្ចេកវិទ្យា​ 5​G​ ​របស់​ក្រុមហ៊ុន​ ​Yes​ ​Seat​e​l​ (​Yes​ 018)

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃពុធ​ ​១​១​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​នៅ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​ ​Yes​ ​Seat​e​l​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ដំ​ណេី​រកា​រ​ ​សាកល្បង​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​របស់​ក្រុមហ៊ុន​ ​Yes​ ​Seat​e​l​ (​Yes​ 018)​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បណ្តា​ប្រតិបត្តិការ​វិ​ស​័​យ​ទូរគមនាគមន៍​ ​និង​អស់លោក​ ​លោកស្រី​ ​ភ្ញៀវកិត្តិយស​ជាតិ​ ​និង​អន្តរជាតិ​ ​យ៉ាង​ច្រើន​កុះករ​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​នៅ​ទូទាំង​ពិភពលោក​ ​មាន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ 5​G​ ​មកពី​ ​៣​១​ប្រទេស​ ​ដែល​បាន​ដាក់​ពង្រាយ​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ 5​G​ ​ប្រកបដោយជោគជ័យ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​បច្ចេកវិទ្យា​ 5​G​ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​លើ​វិ​ស​័​យ​ឌី​ជី​ថល​នៅ​កម្ពុជា​ក៏ដូចជា​នៅ​ក្នុង​បដិវត្ដ​ឧស្សាហកម្ម​ 4.0​។​ ​លើស​ពីនេះទៅ​ទៀត​ ​ចក្ខុវិស័យ​របស់​ផែនការ​មេ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​អា​ស៊ាន​ឆ្នាំ​២​០​២​០​ ​នឹង​ជំរុញ​អា​ស៊ាន​ឆ្ពោះទៅ​កាន់ការ​ប្រកាន់យក​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ ​ចីរភាព​ ​និង​មាន​ភាព​រីក​លូតលាស់​ ​ហើយ​ធ្វើ​ឱ្យ​សហគមន៍​អា​ស៊ាន​ក្លាយ​ជា​សហគមន៍​មួយ​មាន​ន​វា​នុ​វត្ត​ន៍​ភាព​ ​ពេញលេញ​ ​និង​រួមបញ្ចូល​គ្នា​តែមួយ​។​ ​ដើម្បី​ឆ្លើយតបនឹង​ចក្ខុវិស័យ​នេះ​ក្រសួង​ ​កំពុង​ដំណើរការ​ទៅមុខ​យ៉ាងល្អ​ក្នុង​ការ​ចេញ​អាជ្ញា​ប​ណ្ណ​វិសាលគម​ន៍ 5​G​ ​ដល់​ប្រតិបត្តិ​ករ​ ​ហើយ​ក្រសួង​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នៅ​កម្ពុជា​ ​ដើម្បី​ឱ្យ​បណ្តា​ខេត្ត​ ​ក្រុង​ ​ទាំងអស់​បាន​ទទួល​ប្រព័ន្ធ​សេវា​ 5​G​ ​យ៉ាង​ឆាប់រហ័ស​ ​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ក្រុមហ៊ុន​ ​Yes​ ​Seat​e​l​ (​Yes​ 018) ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ពិធី​សាកល្បង​បច្ចេកវិទ្យា​ 5​G​ ​នេះ​បាន​ជោគជ័យ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​កោតសរសើរ​ចំពោះ​ការ​វិនិយោគ​ ​ជាបន្តបន្ទាប់​លើ​ផ្នែក​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​បាន​ជួយ​អោយ​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​បទពិសោធន៍​ ​និង​អត្ថប្រយោជន៍​ជាច្រើន​ពី​បច្ចេកវិទ្យា​ទំនើប​ៗ​ចុងក្រោយ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍