លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នារី​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួង​ ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ ​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​ ​ក្នុង​សេរីភាព​ ​សេចក្តីថ្លៃថ្នូរ​ ​និង​សុភមង្គល​ ​ក្នុង​ឱកាស​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​នៃ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃអង្គារ​ ​០​២​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុី​វ​តឹក​ ​ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ ​និង​អភិវឌ្ឍន៍​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នារី​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួង​ ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ ​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​ ​ក្នុង​សេរីភាព​ ​សេចក្តីថ្លៃថ្នូរ​ ​និង​សុភមង្គល​ ​ក្នុង​ឱកាស​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​នៃ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​ នៅ​ព្រះបរមរាជវាំង​ ​ដែល​រួម​មាន​ ​លោកជំទាវ​ជា​ថ្នាក់​ដឹកនាំ​ ​លោកជំទាវ​ជា​ភរិយា​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​ជានា​រី​ ​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចំនួន​៤​១​រូប​ ​លោកជំទាវ​ក្នុង​គណៈកម្មការ​មូលនិធិ​វិបស្សនាធុរៈ​សារ​នា​ឋ​ពោធិ​រាជ​ ​០​៧​រូប​ ​សរុប​ទាំងអស់​ចំនួន​ ​៤​៨​រូប​ ​៕

អត្ថបទជាប់ទាក់ទង