​កិច្ចប្រជុំ​ ​ស្តីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ការ​បង្កើត​សេវា​សន្សំសំចៃ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃពុធ​ ​០​២​កើត​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ ​ស្តីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័​យ​ប្រៃសណីយ៍​ ​និង​ការ​បង្កើត​សេវា​សន្សំសំចៃ​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ព្រមទាំង​មន្ត្រី​រាជការ​ដែល​ទទួលបន្ទុក​លើ​វិ​ស័​យ​ប្រៃសណីយ៍​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​លើកឡើង​ថា​ វិ​ស័យ​ប្រៃសណីយ៍​ ​ត្រូវ​បន្ត​រៀបចំ​ប្រព័ន្ធ​អោយ​មាន​លក្ខណៈ​ទំនើប​ ​ទាន់សម័យ​ប្រកបដោយ​គុណភាព​ខ្ពស់​ ​មាន​ស្តង់​ដារ​អន្តរជាតិ​ ​បង្ក​រ​លក្ខណៈ​ងាយស្រួល​នឹង​ផ្តល់​ភាព​ជឿជាក់​ទំនុក​ចិត្ត​លើ​ការប្រើប្រាស់​សេវា​ ​ព្រម​ជាមួយ​ការពង្រីក​សេវា​ប្រៃសណីយ៍​ ​អោយ​ដល់​គ្រប់​មូលដ្ឋាន​ភូមិ​-​ឃុំ​ ​លើក​ក​ម្ពស់​ការ​ធ្វើ​ប្រតិបត្តិការ​បណ្តាញ​ប្រៃសណីយ៍​អន្តរជាតិ​ ​និង​បន្ត​បង្កើត​សេវាកម្ម​ថ្មីៗ​បន្ថែម​ទៀត​ ​តាម​តម្រូវ​ការ​ទី​ផ្សារ​បច្ចុប្បន្ន​ ​និង​តាម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ប្រកបដោយ​គុណភាព​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​ ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ ​សំដៅ​ជំរុញ​ការរៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ប្រៃសណីយ៍​ ​អោយ​បាន​ឆាប់រហ័ស​ ​ដើម្បី​មាន​មូលដ្ឋាន​សម្រាប់​អនុវត្តន៍​ការងារ​បន្ត​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ព្រមទាំង​ពិនិត្យ​ការងារ​ដែល​បាន​ធ្វើ​កន្លងមក​ ​ក្នុង​ការ​បង្កើត​សេវា​សន្សំសំចៃ​ ​នៅ​តាម​ការិយាល័យ​ប្រៃសណីយ៍​កម្ពុជា​ ​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍