​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការរៀបចំ​ដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ (​D​M​C) ​សម្រាប់​បង្កើន​ការ​ប្រមូល​ចំណូល​

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ទី​៣​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការរៀបចំ​ដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ (​D​M​C) ​សម្រាប់​បង្កើន​ការ​ប្រមូល​ចំណូល​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង​។​

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​ចាត់តាំង​ថ្នាក់​ដឹកនាំ​ក្រសួង​ទទួលបន្ទុក​ឱ្យ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​កែ​សម្រួល​នីតិវិធី​ ​និង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​រក​វិធី​បង្កើន​ល្បឿន​នៃ​ការ​ចេញ​របាយការណ៍​ឱ្យ​បាន​កាន់តែ​លឿន​ជាង​មុន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​សំដៅ​ជៀសវាង​ភាព​យឺតយ៉ាវ​នៃ​លំ​ហូរ​ទិន្នន័យ​ដែល​អាច​បណ្ដាល​ឱ្យ​យឺតយ៉ាវ​ដល់​ការ​ប្រមូល​ចំណូល​ប្រចាំខែ​ ​ព្រមទាំង​បង្កើត​កម្មវិធី​ (​A​p​p​) ​ដើម្បី​បង្ហូរ​ទិន្នន័យ​ដោយស្វ័យប្រវត្តិ​ពី​ ​D​M​C ​ទៅ​អង្គភាព​ប្រមូល​ចំណូល​សារពើពន្ធ​ ​និង​ចំណូល​មិនមែន​សារពើពន្ធ​ ​សំដៅ​បង្កើន​ចំណូល​ជា​អតិបរមា​ជូន​រដ្ឋ​ដូច​មាន​ចែង​ក្នុង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជាធរមាន​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​អំពី​ការ​ពន្លឿន​នីតិវិធី​រដ្ឋបាល​ផ្ទៃក្នុង​ក្រសួង​ ​សំដៅ​លើក​ក​ម្ពស់​ប្រសិទ្ធ​ភាព​ ​និង​គុណភាព​ការងារ​ផង​ដែរ​។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍