ឯកឧត្តម ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងកិច្ចជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរិតចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងចិន ដែលមានទំនាក់ទំនងល្អប្រសើជាមួយគ្នា តាមបែបប្រពៃណី ក៏ដូចជាការទូត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យធុរៈជនចិន ចូលរួមវិនិយោគលើវិស័យទូរគមនាគមន៍និងវិស័យអាទិភាពនានារបស់កម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

នាឱកាសនោះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិន បានអបអរសាទរជាមួយឯកឧត្តមរដ្ឋមន្ត្រីចំពោះការចូលកាន់តំណែងជារដ្ឋមន្ត្រីថ្មីនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ជាមួយការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី នឹងកាន់តែរិតបន្តឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក៏ដូចជារួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យា 5G នឹងចូលរួមយ៉ាងសំខាន់ក្នុងការជួយជំរុញការរីកចម្រើនលើគ្រប់វិស័យជាពិសេសស្ថិតក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះ សាធារណរដ្ឋប្រជាមានិតចិននឹងប្តេជ្ញាក្នុងការបន្តកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់នូវអ្នកជំនាញមកធ្វើការបណ្តុះបណ្តាលនៅកម្ពុជា ក៏ដូចជាការអញ្ជើញសិក្ខាកាមរបស់កម្ពុជាទៅសិក្សានៅប្រទេសចិន។

តបតាមការអញ្ជើញរបស់ឯកឧត្តមអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីនឹងចូលរួមក្នុងពិធីបើកកម្មវិធី “ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល អាស៊ាន-ចិន (ASEAN-China Year of Digital Economy Cooperation)” តាមរយៈសន្និសីទវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍