ឯកឧត្តម ជា វ៉ាន់ដេត បានជួបពិភាក្សាការងារបន្តតាមរយៈប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា វ៉ាន់ដេត  រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកជាច្រើនរួមមាន ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google និងក្រុមហ៊ុន Amazon។

បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយ ភាគីទាំងអស់បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើ (១) ការរៀបចំគោលនយោបាយក្លោដ និងមជ្ឈមណ្ឌលទិន្នន័យ (២) គំនិតផ្តួចផ្តើមដើម្បីជំរុញនិងគាំទ្រធុរកិច្ចថ្មីឌីជីថល និង (៣) ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មប្រព័ន្ធបច្ចេកវិទ្យា សេចក្តីព្រាងច្បាប់ស្ដីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សេចក្តីព្រាងអនុក្រឹត្យស្ដីពីច្រកទ្វាអ៊ីនធឺណិតអន្តជាតិ ជាពិសេសការបង់ពន្ធសេវាឌីជីថល (Digital Services Tax)។ ក្រសួងស្នើ​ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ (Tech Giants) បង់ពន្ធ​សេវាឌីជីថលបានពេញលេញ ស្របតាមប្រាក់ចំណូលដែលរកបានពីអ្នកប្រើប្រាស់នៅកម្ពុជា។ ក្រសួងផ្តល់សារសំខាន់យ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការ ដោយឈរលើផលប្រយោជន៍រួមរវាងគ្នាទៅវិញទៅមក។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”