
សារស្វាគមន៍របស់រដ្ឋមន្រ្តី
សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រិយមិត្តទាំងអស់ដែលបាននិងកំពុងប្រើប្រាស់គេហទំព័រក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍!
បងប្អូនប្រិយមិត្តទាំងអស់ជាទីមេត្រី !
ដើម្បីឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវទិសដៅច្បាស់លាស់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្ទាប់ ដូចដែលបានឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់គោលដៅរក្សាចលនាការណ៍នៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម ព្រមជាមួយនឹងការកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាននិងកំពុងខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មនិងម៉ឺងម៉ាត់ក្នុងការធ្វើកំណែទម្រង់ និងការលើកកម្ពស់ផលិតភាពការងារដែលបម្រើឱ្យការអភិវឌ្ឍនិងការគ្រប់គ្រងវិស័យទាំង៣ របស់ ក.ប.ទ រួមមាន វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគិងៈសមិទ្ធផសំខាន់ៗដែលសម្រេចបាន មនាគមន៍និងព័ត៌មាន ក៏ដូចជាការចាប់យកបច្ចេកវិទ្យាឌីជីថលដើម្បីជំរុញល្បឿនបរិវត្ដកម្មឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា រហូតសម្រេចបាននូវសមិទ្ធផលការងារជាច្រើន ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តគន្លឹះនិងកម្មវិធីនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ថែមទាំងទទួលបាននូវការទទួលស្គាល់លើឆាកអន្តរជាតិអំពីការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា តាមរយៈការឈ្នះពានរង្វាន់ថ្នាក់តំបន់និងពិភពលោក និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យឌីជីថល។
សមិទ្ធផលសំខាន់ៗជាច្រើនត្រូវបានលេចចេញជារូបរាងឡើងជាបន្តរួមមាន ការកសាងគោលនយោបាយនិងបទដ្ឋានគតិយុត្ត ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ ការកៀរគរចំណូល ការអភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់ថ្នាល កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដែលជាឃ្នាស់នៅក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ការបណ្តុះបណ្តាលជំនាញឌីជីថលនិងអក្ខរកម្មឌីជីថល ការជំរុញការចាប់យកឌីជីថល ហើយ ក.ប.ទ. ក៏នឹងបន្តធ្វើឱ្យប្រសើរឡើងនូវវិស័យដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួង និងការបណ្ដុះបណ្ដាលធនធានមនុស្សឌីជីថល ព្រមទាំងចូលរួមគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ នីតិបុគ្គលសាធារណៈ និងគ្រឹះស្ថានអប់រំ ដើម្បីជំរុញការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងការរួមចំណែកពង្រឹងសន្តិសុខឌីជីថល។
ជាមួយគ្នានេះ ដើម្បីសាធារណៈជនអាចទទួលបានព័ត៌មាននិងឯកសារសំខាន់ៗ ក.ប.ទ. បានរៀបចំនូវគេហទំព័រនេះឡើង សំដៅផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបានក្នុងការអនុវត្តការងាររបស់ខ្លួនក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងផ្សព្វផ្សាយអំពីព័ត៌មានសំខាន់ៗ ការផ្តល់សេវាសាធារណៈការបំពេញសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ បណ្តុំឯកសារសំនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដែលមានលក្ខណៈផ្លូវការ។ លើសពីនេះ គេហទំព័រនេះក៏នឹងក្លាយជាវេទិកាជូនដំណឹង ឆ្លើយតប ស្រាយបំភ្លឺ បញ្ជាក់ព័ត៌មាន ចំពោះមតិយោបល់របស់សាធារណជនទូទៅទាក់ទងទៅនឹងការអនុវត្តតួនាទីភារកិច្ចក្នុងដែនសមត្ថកិច្ច ក.ប.ទ. ថែមទៀត។
ក្នុងន័យនេះ ក្នុងនាមថ្នាក់ដឹកនាំ ក.ប.ទ. ខ្ញុំសូមលើកទឹកចិត្តប្រិយមិត្តទាំងអស់ចូលមើល និងស្វែងយល់ព័ត៌មានពាក់ព័ន្ធចាំបាច់ក្នុងវិស័យទាំង៣ របស់ ក.ប.ទ រួមមាន វិស័យប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាគិងៈសមិទ្ធផសំខាន់ៗដែលសម្រេចបាន មនាគមន៍និងព័ត៌មាន ក៏ដូចជាការចាប់យកបច្ចេកវិទ្យាឌីជីថលដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ ក៏ដូចជាការផ្តល់ព័ត៌មានទាន់ហេតុការណ៍បម្រើដល់ការបំពេញបន្ថែមពុទ្ធិរបស់មិត្តអ្នកអាន ក្នុងការចូលរួមផ្តល់ជាមតិយោបល់បំពេញបន្ថែម ឬស្នើសុំការបំភ្លឺនានា ក្នុងដែនសមត្ថកិច្ចរបស់ ក.ប.ទ.។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរប្រិយមិត្តទាំងអស់ សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
សូមអរគុណ!
