ក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ន អាចបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Standard Q) ដោយមិនកំណត់បរិមាណ

ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ក្រសួងបន្តចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Standard Q) ពីប្រទេសកូរ៉េ ក្នុងតម្លៃដើម ៣.៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍ ដោយបើកទូលាយ មិនកំណត់បរិមាណ។

ក្រុមហ៊ុន សហគ្រាស រោងចក្រ អាចបញ្ជាទិញដោយចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ / ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧ ។

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ