ឱកាសការងារ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដល់សាធារណជន និងនិស្សិតជ្រាបថា ដើម្បីពង្រឹងនិងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងទិសដៅជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម ជាពិសេស ដើម្បីធានាឱ្យបានភាពជោគជ័យ នៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ក្រសួងត្រូវការជ្រើសរើសអ្នកជំនាញ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង តាមជំនាញ ដូចខាងក្រោម

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • ប្រមូល និងវាយតម្លៃតម្រូវការរបស់អ្នកប្រើប្រាស់ដើម្បីរៀបចំឬអភិវឌ្ឍគេហទំព័រ ឬផតថល
  • អភិវឌ្ឍ និងបង្កើតយុទ្ធសាស្ត្ររចនា UI/UX ទូលំទូលាយ
  • ប្រមូលផ្តុំ និងវាយតម្លៃតម្រូវការអ្នកប្រើប្រាស់
  • បង្ហាញគំនិតរចនាដោយប្រើ Storyboards ដំណើរការ និងផែនទីគេហទំព័រ
  • រចនាធាតុក្រាហ្វិកផ្ទាំងអ្នកប្រើប្រាស់ ដូចជា menus, tabs និង widgets
  • ដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងបញ្ហា UX ទាក់ទងនឹងការឆ្លើយតបទាន់ពេលវេលា (Responsiveness)
  • បង្កើតគំរូ UI និងគំរូដើម (Prototypes) ដែលបង្ហាញយ៉ាងច្បាស់អំពីរូបរាងនិងរបៀបដំណើរការគេហទំព័រ
  • រៀបចំ និងបង្ហាញសេចក្តីព្រាង ឬគម្រូជូនក្រុមការងារនិងអ្នកពាក់ព័ន្ធសំខាន់ៗ
  • ប្រកាន់ខ្ជាប់នូវស្តង់ដារចនាលើពុម្ពអក្សរ ពណ៌ និងរូបភាព
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • កម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឬសញ្ញាបត្រសមមូលឡើងទៅ ផ្នែកព័ត៌មានវិទ្យា ឬជំនាញពាក់ព័ន្ធ
  • មានបទពិសោធការងារ ផ្នែកវិភាគប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន វិភាគលំហូរដំណើរការនៃប្រតិបត្តិការអាជីវកម្ម ឬ IT Product Owner
  • មានបទពិសោធធ្វើជាអ្នកគ្រប់គ្រងប្រព័ន្ធ កម្មវិធី ឬវិស្វករបច្ចេកទេស (Technical Engineer)
  • មានបទពិសោធការងារយ៉ាងតិច ៣ទៅ៥ឆ្នាំ ជាអ្នករចនា UI/UX ឬតួនាទីប្រហាក់ប្រហែល
  • មានមូលដ្ឋានគ្រឹះរឹងមាំក្នុងការប្រើប្រាស់កម្មវិធីរចនារួមមាន Adobe XD, Sketch, Figma, Adobe InDesign Adobe illustrator និង Adobe Photoshop
  • មានចំណេះដឹងអំពីការប្រើប្រាស់ឧបករណ៍ Wireframe ដូចជា Balsamiq និង In Vision
  • មានចំណេះដឹងនិងគំនិតច្នៃប្រឌិតថ្មីៗ ពាក់ព័ន្ធនឹង Design Sprint, Lean UX និង Design Thinking
  • មានសមត្ថភាពរៀបចំផែនការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវរូបរាងផតថល ឬគេហទំព័រ
  • មានភាពបត់បែន សកម្ម អាចបង្កើតគំនិត និងបង្កើតដំណោះស្រាយចំពោះបញ្ហា
  • មានកិច្ចសហការល្អជាមួយក្រុមការងារក្នុងការអនុវត្តកម្មវិធី/គម្រោងដែលមានលក្ខណៈស្មុគស្មាញ។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • រចនា និងបង្កើតកម្មវិធីទូរសព្ទដែលទំនើប និងអាចប្ដូរមាត្រដ្ឋានបាន ដោយប្រើ Flutter
  • បង្កើតកញ្ចប់ដែលអាចធ្វើការផ្លាស់ប្ដូរបាននៅក្នុង Flutter ដោយប្រើប្រាស់មុខងារផ្សេងៗ និង APIs ដែលមានស្រាប់នៅក្នុង Android និង iOS
  • បកប្រែ និងបង្កើតការរចនា និង Wireframes ឱ្យទៅជាកូដ UI ដែលមានការឆ្លើយតបខ្ពស់
  • ស្វែងរកនិម្មាបនកម្មដែលអាចធ្វើទៅបានសម្រាប់ការអនុវត្តមុខងារថ្មីៗ
  • ដោះស្រាយបញ្ហាណាមួយដែលមាននៅក្នុងប្រព័ន្ធ ហើយស្នើ និងបន្ថែមមុខងារថ្មីៗនៅក្នុងប្រព័ន្ធ
  • អនុវត្តតាមការណែនាំដែលល្អបំផុត នៅពេលដែលកំពុងបង្កើតកម្មវិធី ហើយក៏ត្រូវរក្សាអ្វីៗគ្រប់យ៉ាងឱ្យមានរបៀប និងទុកដាក់ជាឯកសារឱ្យបានល្អផងដែរ
  • ប្រើ CI/CD សម្រាប់ការដាក់ឱ្យដំណើរការដោយរលូន
  • ចងក្រងឯកសារគម្រោង និងកូដប្រកបដោយប្រសិទ្ធភាព
  • អនុវត្តការកំណត់ពេលវេលា និងការវាយតម្លៃការបែកធ្លាយអង្គចងចាំ
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • មានបរិញ្ញាបត្រដែលទាក់ទងនឹងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឬសញ្ញាបត្រដែលពាក់ព័ន្ធ
  • មានបទពិសោធការងារយ៉ាងតិច ៣ទៅ៥ឆ្នាំ ក្នុងការអភិវឌ្ឍគេហទំព័រ បង្កើតកម្មវិធីដែលផ្តោតលើទិន្នន័យដោយប្រើ Modern JavaScript Frameworks
  • ជំនាញផ្នែក Flutter សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS
  • មូលដ្ឋានគ្រឹះរឹងមាំនៅក្នុងគោលការណ៍នៃការបង្ហាញព័ត៌មាន
  • ចំណេះដឹងរឹងមាំក្នុងនិម្មាបនកម្ម និងការអនុវត្តកម្មវិធី Android ឬ iOS
  • មានសមត្ថភាពក្នុងការវិភាគ និងមានគំនិតច្នៃប្រឌិត។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • ថែរក្សាប្រព័ន្ធ React ដែលមានស្រាប់ រួមទាំងការជួសជុលកំហុសផ្សេងៗ
  • រចនា និងអភិវឌ្ឍសមាសធាតុថ្មីដោយផ្ទាល់ ដើម្បីបំពេញតម្រូវការគម្រោង
  • ដំឡើងនិងកំណត់រចនាសម្ព័ន្ធបរិស្ថានម៉ាស៊ីន សម្រាប់ការដាក់ឱ្យប្រើ React
  • ថែរក្សា និងធ្វើបច្ចុប្បន្នភាព Dependencies របស់គម្រោង ព្រមទាំងជួសជុលការប៉ះទង្គិចណាមួយ
  • ធ្វើការជាមួយអ្នកអភិវឌ្ឍ JavaScript និងវិស្វករសុសវែរផ្សេងទៀត ដើម្បីបង្កើតនិម្មាបនកម្មផ្នែកខាងមុខ(Front-end) និងផ្នែកខាងក្រោយ(Back-end) ដែលមានរចនាសម្ព័ន្ធល្អ និងអាចបត់បែនបាន រួមជាមួយនឹង APIs ដើម្បីធ្វើការគាំទ្រ
  • ការកែសម្រួលផ្ទៃខាងមុខសម្រាប់កម្មវិធីអ៊ីនធឺណិតទំនើប ដោយប្រើបច្ចេកវិទ្យាផ្ទៃខាងមុខចុងក្រោយបំផុត
  • ការរចនាផ្ទាំងអ្នកប្រើប្រាស់ (User Interface) យោងទៅតាមការអនុវត្តល្អបំផុតរបស់ Angular
  • បង្កើតកូដ និងតេស្តសម្រាប់កម្មវិធីក្នុង Angular
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ការអភិវឌ្ឍសុសវែរ វិស្វកម្ម ឬផ្នែកបច្ចេកទេសពាក់ព័ន្ធ
  • មានបទពិសោធការងារយ៉ាងតិច ៣ទៅ៥ឆ្នាំ
  • ស្ទាត់ជំនាញជាមួយនឹងការអភិវឌ្ឍចុងក្រោយបំផុតនៃ ECMAScript (JavaScript) ក៏ដូចជា HTML និង CSS
  • មានចំណេះដឹងអំពី React និងឧបករណ៍ទូទៅដែលប្រើនៅក្នុងប្រព័ន្ធអេកូ React ដូចជា Node.js និង npm
  • មានចំណេះដឹងអំពី Angular, Next.js និងTailwind
  • ស្គាល់ឧបករណ៍សរសេរកម្មវិធីទូទៅដូចជា Redux, IDEs, RESTful APIs, Git Repositories, TypeScript, Version Control Software និង Remote Deployment Tools
  • ការយល់ដឹងអំពីគំរូនៃការសរសេរកម្មវិធីទូទៅ និងគោលការណ៍ React ជាមូលដ្ឋាន ដូចជា React components, hook និងវដ្តជីវិតរបស់ React។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • ធ្វើតេស្តមុខងារ
  • ធ្វើតេស្ត Load
  • ធ្វើតេស្ត API
  • អនុវត្តរាល់កម្រិតនៃការធ្វើតេស្ត QA ដែលជា System, Integration និងRegression
  • បង្កើតការរចនាសាកល្បង ដំណើរការសាកល្បង ទិន្នន័យសាកល្បង ការសាកល្បងស្វ័យប្រវត្តិកម្ម និងករណីសាកល្បង ហើយផ្តល់អាទិភាពដល់សកម្មភាពសាកល្បង
  • កំណត់អត្តសញ្ញាណនៃកំហុស និងបង្កើតរបាយការណ៍ ដើម្បីរំលេចនូវស្ថានភាពនៃម៉ូឌុលទាំងអស់
  • ធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ ដែលមានកំហុសទាំងអស់ ជាមួយនឹងព័ត៌មានដែលត្រឹមត្រូវ និងពេញលេញ
  • ធ្វើការសម្របសម្រួលជាមួយក្រុមអភិវឌ្ឍនៃ Software QA Engineers និង Software Test Manager ដើម្បីបង្កើតផែនការ និងយុទ្ធសាស្ត្រសាកល្បងប្រកបដោយប្រសិទ្ធភាព
  • ធ្វើការកែលម្អប្រព័ន្ធទៅតាមដំណាក់កាលនៃការអភិវឌ្ឍកម្មវិធី
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មាន ឬសញ្ញាបត្រប្រហាក់ប្រហែល
  • មានបទពិសោធពាក់ព័ន្ធនឹង QA Engineer, Software Tester ឬតួនាទីប្រហាក់ប្រហែល យ៉ាងតិច៣ ទៅ ៥ឆ្នាំឡើងទៅមានបទពិសោធការងារយ៉ាងតិច ៣ទៅ៥ឆ្នាំ
  • វិញ្ញាបនបត្រវិជ្ជាជីវៈដូចជា ISTQB និង CTFL Certifications
  • ការយល់ដឹងប្រសើរលើវិធីសាស្រ្តអភិវឌ្ឍកម្មវិធីដូចជា Agile, Defect Management System និងការធានាគុណភាព និងឯកសារ
  • មានចំណេះដឹងល្អលើ Selenium IDE, Selenium Web Driver, NUnit, Loadrunner, JMeter ជាដើម
  • មានចំណេះដឹងឆ្នើមក្នុងការរចនា និងសរសេរ Script តេស្តស្វ័យប្រវត្តិកម្ម
  • មានជំនាញវិភាគ និងដោះស្រាយបញ្ហា
  • ការយល់ដឹងពិសេសនៃការធ្វើតេស្តមូលដ្ឋានទិន្នន័យ SQL
  • មានចំណេះដឹងលើការងារនៃភាសាសរសេរកម្មវិធីជាច្រើន។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • រចនា បង្កើត និងរក្សាកូដ ឱ្យមានប្រសិទ្ធភាព ប្រើឡើងវិញបាន និងអាចទុកចិត្តបាន
  • ធានាឱ្យបាននូវប្រសិទ្ធភាព គុណភាព និងការឆ្លើយតបនៃកម្មវិធីដែលល្អបំផុត
  • កំណត់បញ្ហារាំងស្ទះ និងបញ្ហាផ្សេងៗ ហើយបង្កើតដំណោះស្រាយចំពោះបញ្ហាទាំងនោះ
  • ជួយរក្សាគុណភាពកូដ អង្គភាព និងស្វ័យប្រវត្តិកម្ម
  • ចូលរួមក្នុងវដ្តជីវិតនៃការសរសេរកម្មវិធីទាំងមូល
  • សហការជាមួយអ្នកអភិវឌ្ឍ Front-end
  • បង្កើតកូដដែលអាចប្រើឡើងវិញបាន ដែលអាចប្រើបាននាពេលអនាគត
  • សហការជាមួយក្រុមពហុជំនាញនៃអ្នករចនា អ្នកអភិវឌ្ឍ និងអ្នកគ្រប់គ្រងប្រព័ន្ធ
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានបរិញ្ញាបត្រផ្នែកកម្មវិធីកុំព្យូទ័រ វិទ្យាសាស្ត្រកុំព្យូទ័រ ឬបច្ចេកវិទ្យាព័ត៌មានវិទ្យា
  • មានចំណេះដឹងលើ ASP.NET, Node.js, Python, Java, RESTful API, Database Management, Cloud Computing
  • មានបទពិសោធជាអ្នកសរសេរកម្មវិធី អ្នកអភិវឌ្ឍយ៉ាងតិច៣ ទៅ៥ឆ្នាំ ឡើងទៅ
  • សមត្ថភាពក្នុងការសរសេរកូដឱ្យបានស្អាត និងងាយយល់
  • ការយល់ដឹងច្បាស់អំពីការសរសេរកូដ និងដំណើរការអភិវឌ្ឍ
  • បទពិសោធការងារក្នុង Agile Environment។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • អនុវត្តការអភិវឌ្ឍ ការធ្វើតេស្ត ឧបករណ៍ស្វ័យប្រវត្តិកម្ម និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាផ្សេងៗ
  • កំណត់ និងដាក់ការអភិវឌ្ឍសាកល្បង ចេញផ្សាយ ធ្វើបច្ចុប្បន្នភាព និងដំណើរការគាំទ្រសម្រាប់ប្រតិបត្តិការ DevOps
  • មានជំនាញបច្ចេកទេសក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងសុពលភាពកូដសុសវែរដែលបានបង្កើតនៅក្នុងគម្រោង
  • ជ្រើសរើស និងប្រើប្រាស់ឧបករណ៍ CI/CD ដែលសមស្រប
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានបរិញ្ញាបត្រផ្នែកកម្មវិធីកុំព្យូទ័រ វិទ្យាសាស្ត្រកុំព្យូទ័រ ឬបច្ចេកវិទ្យាព័ត៌មានវិទ្យា
  • មានចំណេះដឹងលើ Linux, Docker, Kubernetes, Jenkins, CI/CD, scripting, infrastructure as code
  • មានបទពិសោធជាអ្នកសរសេរកម្មវិធី អ្នកអភិវឌ្ឍយ៉ាងតិច៣ទៅ៥ឆ្នាំឡើងទៅ
  • សមត្ថភាពក្នុងការសរសេរកូដឱ្យបានស្អាត និងងាយយល់
  • សមត្ថភាពវិភាគនិងដោះស្រាយបញ្ហា
  • ការយល់ដឹងច្បាស់អំពីការសរសេរកូដ និងដំណើរការអភិវឌ្ឍ។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • ធ្វើតេស្តលើកម្មវិធី ឧបករណ៍បណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធ cloud
  • រចនា និងធ្វើការក្លែងធ្វើការវាយប្រហារតាមបែប Social Engineering
  • ស្រាវជ្រាវ និងធ្វើការពិសោធការវាយប្រហារប្រភេទផ្សេងៗ
  • បង្កើតវិធីសាស្រ្តសម្រាប់ការធ្វើតេស្ត Penetration
  • ពិនិត្យកូដសម្រាប់ភាពងាយរងគ្រោះផ្នែកសុវត្ថិភាព
  • ប្ដូរទិសដៅនៃ Engineer Malware or Spam
  • ធ្វើបច្ចេកទេសសាកល្បងស្វ័យប្រវត្តិកម្មទូទៅ ដើម្បីបង្កើនប្រសិទ្ធភាព
  • សរសេររបាយការណ៍បែបបច្ចេកទេស និងការប្រតិបត្តិការ
  • ធ្វើឱ្យមានសុពលភាពនៃការកែលម្អសុវត្ថិភាព ជាមួយនឹងការធ្វើតេស្តបន្ថែម
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានបរិញ្ញាបត្រផ្នែកកម្មវិធីកុំព្យូទ័រ វិទ្យាសាស្ត្រកុំព្យូទ័រ ឬបច្ចេកវិទ្យាព័ត៌មានវិទ្យា
  • មានចំណេះដឹង Penetration testing, Security protocols, Ethical hacking
  • មានបទពិសោធក្នុងការធ្វើតេស្តប្រព័ន្ធ
  • សមត្ថភាពវិភាគ និងពូកែដោះស្រាយបញ្ហា។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • រៀបចំឯកសារណែនាំអ្នកប្រើប្រាស់ (User Manual)
  • ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាព ឯកសារណែនាំអ្នកប្រើប្រាស់ ក្នុងលក្ខខណ្ឌដែលមានការផ្លាស់ប្តូរ
  • ធ្វើការជាមួយក្រុមការងារដែលពាក់ព័ន្ធ ដើម្បីរៀបចំផែនការដាក់ចេញនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរួមមាន៖
    1. បញ្ជីពិនិត្យនិងកាលវិភាគសម្រាប់ការដាក់ចេញនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
    2. រៀបចំយុទ្ធសាស្ត្រទំនាក់ទំនងសម្រាប់បង្កើតការយល់ដឹងរបស់អ្នកប្រើប្រាស់
    3. បង្កើតនិងរៀបចំឯកសារបណ្តុះបណ្តាលនិងកាលវិភាគ
  • ផ្តល់ការបណ្តុះបណ្តាលដល់អ្នកប្រើប្រាស់នៅមូលដ្ឋានដោយផ្ទាល់ ឬការបញ្ជាពីចម្ងាយ
  • ផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដោយផ្អែកលើសូចនាករសំខាន់ៗដែលបានអនុម័ត
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានបរិញ្ញាបត្រផ្នែកកម្មវិធីកុំព្យូទ័រ វិទ្យាសាស្ត្រកុំព្យូទ័រ ឬបច្ចេកវិទ្យាព័ត៌មានវិទ្យាឬសញ្ញាបត្រសមមូលឡើងទៅ
  • មានបទពិសោធការងារ ផ្នែកដាក់ចេញ និងគាំទ្រប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (System Delivery And Support)
  • មានបទពិសោធក្នុងការធ្វើផែនការគាំទ្រប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
  • មានចំណេះដឹង ITIL, customer service, ticking systems, problem-solving, technical troubleshooting។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • កំណត់ទិន្នន័យដែលត្រូវការក្នុងការវិភាគសម្រាប់ឱ្យក្រុមអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដាក់ឱ្យមានក្នុងប្រព័ន្ធ
  • ថែរក្សាប្រព័ន្ធទិន្នន័យ និងមូលដ្ឋានទិន្នន័យ រួមបញ្ចូលទាំងការរាយការណ៍ពីកំហុសក្នុងការសរសេរកូដនិងបញ្ហាដែលទាក់ទងនឹងទិន្នន័យផ្សេងទៀតទៅឱ្យក្រុមអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានធ្វើការជួសជុល
  • ប្រើប្រាស់ទិន្នន័យដើម្បីវិភាគអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងការប្រើប្រាស់ក្នុងប្រព័ន្ធ ដើម្បីបង្កើនចំនួនអ្នកប្រើប្រាស់
  • រុករកទិន្នន័យពីប្រភពដែលមាននិងរៀបចំទិន្នន័យឡើងវិញតាមទម្រង់ដែលអាចយល់បានដោយមនុស្សឬម៉ាស៊ីន
  • ប្រើប្រាស់ឧបករណ៍ ប្រព័ន្ធ កម្មវិធីដើម្បីបកស្រាយសំណុំទិន្នន័យដោយផ្តោតទៅលើនិន្នាការនិងលំនាំដែលអាចមានតម្លៃសម្រាប់ការវិនិច្ឆ័យ វិភាគ និងព្យាករណ៍របស់ស្ថាប័ន
  • សហការជាមួយក្រុមដែលពាក់ព័ន្ធដើម្បីកំណត់ឱកាសសម្រាប់ការកែលម្អប្រព័ន្ធនិងបង្កើតគោលនយោបាយសម្រាប់ការគ្រប់គ្រងទិន្នន័យ
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានកម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ឬជំនាញពាក់ព័ន្ធ
  • មានបទពិសោធទាក់ទងនឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន ឬជំនាញពាក់ព័ន្ធយ៉ាងតិច៣ទៅ៥ឆ្នាំឡើងទៅ
  • មានបទពិសោធធ្វើការជាមួយ MySQL, PostgreSQL, MongoDB, SQL Server ឬ Hive
  • មានបទពិសោធជាមួយភាសាកូដ (Programming Language) ដូចជា R, Python, data visualization, data mining និង machine learning
  • មានចរិតលក្ខណៈ ផ្តួចផ្តើមគំនិត ធ្វើការជាក្រុម និងច្បាស់លាស់ជាមួយការងារ។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • តាមដានគម្រោងបច្ចេកវិទ្យាព័ត៌មានដោយផ្អែកលើកាលវិភាគនៃការអនុវត្តផែនការដែលបានអនុម័ត
  • កំណត់បញ្ហានិងរាយការណ៍ពីការគ្រប់គ្រងហានិភ័យដល់សមាជិកក្រុមការងារ និងថ្នាក់ដឹកនាំ
  • ធ្វើបច្ចុប្បន្នភាពនិងរាយការណ៍ពីស្ថានភាពគម្រោងទៅដល់អ្នកប្រើប្រាស់និងសមាជិកក្រុមការងារ
  • កំណត់និងគ្រប់គ្រងភាពអាស្រ័យរបស់គម្រោង(Project Dependencies) ទៅលើវិសាលភាព គម្រោង ពេលវេលា និងធនធានមនុស្ស
  • ធានាឱ្យបាននូវទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាង អ្នកប្រើប្រាស់ និងសមាជិក
  • ធានាថាឯកសារដែលពាក់ព័ន្ធ និងគម្រោងត្រូវបានរក្សាទុកដោយសុវត្ថិភាពសំរាប់ការធ្វើសវនកម្ម
  • សហការជាមួយក្រុមដែលពាក់ព័ន្ធ ក្នុងការវាស់វែង តាមដានលទ្ធផល និងប្រសិទ្ធភាពការងារបន្ទាប់ពីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានិងរាយការណ៍ពីចំណុចត្រូវកែលម្អជូនដល់ថ្នាក់ដឹកនាំ
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានកម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ឬជំនាញពាក់ព័ន្ធ
  • មានចំណេះដឹង Project management, Agile methodologies, Team coordination, Communication និង Budgeting
  • មានបទពិសោធផ្នែកសម្របសម្រួលគម្រោងបច្ចេកវិទ្យាព័ត៌មានយ៉ាងតិច៣ទៅ៥ឆ្នាំឡើងទៅ
  • អាចប្រើប្រាស់ទាំងការនិយាយនិងការសរសេរជាភាសាអង់គ្លេស និងខ្មែរបានល្អ
  • មានភាពជាអ្នកដឹកនាំ និងគំនិតច្នៃប្រឌិតក្នុងការវិភាគដោះស្រាយបញ្ហា
  • មានការយកចិត្តទុកដាក់ខ្ពស់និងពិនិត្យយ៉ាងល្អិតល្អន់ ទៅលើការងារកំពុងអនុវត្ត។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • ប្រមូលព័ត៌មានទាក់ទងនឹងការអនុវត្តគោលនយោបាយនានាពាក់ព័ន្ធនឹងបរិវត្តកម្មរដ្ឋាភិបាលឌីជីថល
  • ទំនាក់ទំនង និងសម្រួបសម្រួលការងារផ្ទៃក្នុង ឬអង្គភាពពាក់ព័ន្ធ
  • ពិនិត្យ រៀបចំ សម្របសម្រួល និងសហការជាមួយអង្គភាពពាក់ព័ន្ធក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលា សន្និសីទ ព្រឹត្តិការណ៍ចែករំលែកចំណេះដឹង និងយន្តការផ្សព្វផ្សាយនានា
  • សម្របសម្រួល និងអនុវត្តពិធីការទស្សនកិច្ចរបស់ភ្ញៀវ ដៃគូជាតិនិងអន្តរជាតិ និងថ្នាក់ដឹកនាំ
  • រៀបចំលិខិតឆ្លើយតប និង ឯកសារពាក់ព័ន្ធជូនដៃគូជាតិនិងអន្តរជាតិ និងស្ថាប័នផ្សេងៗ
  • រៀបចំឯកសារសហប្រតិបត្តិការនានា និងតាមដានការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយដៃគូ
  • សម្របសម្រួលការងាររដ្ឋបាល ពិធីការ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិនិងអន្តរជាតិ
  • ចូលរួមអនុវត្តតាមគម្រោងផែនការនៃការងារប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រ
  • តាមដាននិងវាយតម្លៃកម្រិតនៃការយល់ដឹង ការគាំទ្រ និងការចូលរួមក្នុងបេសកកម្មបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល
  • កំណត់តម្រូវការផ្សព្វផ្សាយ ព្រមទាំងលើកសំណើនិងអនុវត្តសកម្មភាព គម្រោង និងកម្មវិធីផ្សព្វផ្សាយដើម្បី បង្កើនការយល់ដឹង ការគាំទ្រ និងការចូលរួមក្នុងបេសកកម្មបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល
  • បង្កើតនិងចងក្រងមាតិកាដើម្បីពន្យល់អំពីគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត កម្មវិធី គម្រោង និងសកម្មភាពពាក់ព័ន្ធនឹងបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល
  • ចូលរួមក្នុងកិច្ចការគោលនយោបាយនិងកិច្ចការនីតិកម្មរបស់នាយកដ្ឋាន
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ ផ្នែកទំនាក់ទំនងអន្តរជាតិ ច្បាប់ គោលនយោបាយ អក្សរសាស្ត្រអង់គេ្លស ផ្សព្វផ្សាយ ពាណិជ្ជសាស្ត្រ រដ្ឋបាលសាធារណៈ ឬសញ្ញាបត្រជំនាញប្រហាក់ប្រហែល
  • មានបទពិសោធលើការងាររដ្ឋបាល ពិធីការ ទំនាក់ទំនងសាធារណៈ ទំនាក់ទំនងអន្តរជាតិ ផ្សព្វផ្សាយ ឬបទពិសោធប្រហាក់ប្រហែល
  • មានបទពិសោធរៀបចំផែនការបណ្តុះបណ្តាល និងចូលរួមដោយផ្ទាល់ក្នុងការចែករំលែកចំណេះដឹង
  • មានបទពិសោធសរសេរអត្ថបទខ្លីៗ សេចក្តីប្រកាសព័ត៌មាន ឬអត្ថបទផ្លូវការនានា
  • អាចប្រើភាសាខ្មែរនិងភាសាអង់គ្លេស ទាំងនិយាយនិងសរសេរបានល្អ
  • មានឆន្ទៈខ្ពស់លើការងារទំនាក់ទំនងអន្តរជាតិ និងសាធារណៈ
  • មានការយល់ដឹងអំពីសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល (ជាការប្រសើរ)។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • ស្វែងរក ចងក្រង និងសិក្សាឯកសារគោលនយោបាយកម្ពុជា បរទេស និងអន្តរជាតិគ្រប់ប្រភេទ របាយការណ៍ស្រាវជ្រាវ អត្ថបទសិក្សា ព្រមទាំងឯកសារផ្សេងទៀត
  • ស្វែងរក ប្រមូល ចងក្រង និងវិភាគទិន្នន័យ
  • ស្រាវជ្រាវ វិភាគ និងលើកយោបល់ផ្នែកគោលនយោបាយ ពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល
  • ចូលរួមក្នុងការរៀបចំ ការសម្របសម្រួលការរៀបចំ និងការផ្ដល់យោបល់លើសេចក្ដីព្រាងឯកសារគោលនយោបាយគ្រប់ប្រភេទ
  • តាមដាន និងរាយការណ៍ជាប្រចាំអំពីការវិវឌ្ឍគ្រប់ទិដ្ឋភាពនៃអភិបាលកិច្ចសាធារណៈ ការផ្ដល់សេវាសាធារណៈ ឧស្សាហកម្មបច្ចេកវិទ្យា និងការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់មហាជន
  • ចូលរួមក្នុងកិច្ចការគោលនយោបាយនិងកិច្ចការនីតិកម្មរបស់នាយកដ្ឋាន
  • ផ្ដួចផ្ដើមគំនិតនិងផ្ដល់យោបល់ទៅលើកិច្ចការគោលនយោបាយរបស់នាយកដ្ឋាន
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ លើមុខជំនាញផ្សព្វផ្សាយ សារគមនាគមន៍ ពាណិជ្ជសាស្ត្រ រដ្ឋបាលសាធារណៈ ទំនាក់ទំនងអន្តរជាតិ ឬមុខជំនាញពាក់ព័ន្ធផ្សេងទៀត
  • មានបទពិសោធផ្នែកផ្សព្វផ្សាយ សារគមនាគមន៍ ទំនាក់ទំនងសាធារណៈ ឬបទពិសោធប្រហាក់ប្រហែល
  • អាចប្រើភាសាខ្មែរ និងភាសាអង់គ្លេស ទាំងនិយាយនិងសរសេរបានល្អ
  • មានការយល់ដឹងអំពីសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល (ជាការប្រសើរ)។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • ស្វែងរក ចងក្រង និងសិក្សាលិខិតបទដ្ឋានគតិយុត្តកម្ពុជា បរទេស និងអន្តរជាតិ របាយការណ៍ស្រាវជ្រាវ អត្ថបទសិក្សា ព្រមទាំងឯកសារផ្សេងទៀត បម្រើឱ្យមុខងាររបស់នាយកដ្ឋាន
  • ស្រាវជ្រាវ វិភាគ និងលើកយោបល់ផ្នែកច្បាប់ ពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល
  • ចូលរួមក្នុងការរៀបចំ ការសម្របសម្រួលការរៀបចំ និងការផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត
  • ស្វែងរក ចងក្រង និងសិក្សាបទដ្ឋានពាក់ព័ន្ធនឹងកិច្ចការរៀបចំសេចក្ដីព្រាងច្បាប់
  • តាមដាននិងរាយការណ៍ជាប្រចាំអំពីការវិវត្តផ្នែកច្បាប់នៃអភិបាលកិច្ចសាធារណៈ ការផ្ដល់សេវាសាធារណៈ ឧស្សាហកម្មបច្ចេកវិទ្យា និងការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់មហាជន
  • ចូលរួមក្នុងកិច្ចការគោលនយោបាយនិងកិច្ចការនីតិកម្មរបស់នាយកដ្ឋាន
  • ផ្ដួចផ្ដើមគំនិតនិងផ្ដល់យោបល់ទៅលើកិច្ចការនីតិកម្មរបស់នាយកដ្ឋាន
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ លើមុខជំនាញនីតិកម្ម រដ្ឋបាលសាធារណៈ គោលនយោបាយ សេដ្ឋកិច្ច ឬមុខជំនាញពាក់ព័ន្ធផ្សេងទៀត
  • មានបទពិសោធក្នុងវិស័យច្បាប់ រដ្ឋបាលសាធារណៈ គោលនយោបាយសាធារណៈ ឬវិស័យប្រហាក់ប្រហែល
  • អាចប្រើប្រាស់ទាំងការនិយាយនិងការសរសេរជាភាសាអង់គ្លេស និងខ្មែរបានល្អ
  • មានការយល់ដឹងអំពីសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល (ជាការប្រសើរ)។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • សម្របសម្រួលការងារពាក់ព័ន្ធនឹងកម្មវិធី/ គម្រោងវិនិយោគ គម្រោងបច្ចេកវិទ្យាឌីជីថល គម្រោងនវានុវត្តន៍និងគម្រោងអភិវឌ្ឍផ្សេងៗ
  • រៀបចំគម្រោងថវិកា និងផែនការសកម្មភាពសម្រាប់កម្មវិធី/គម្រោងដែលខ្លួនទទួលបន្ទុករៀបចំកំណត់ហេតុកិច្ចប្រជុំ របាយការណ៍វឌ្ឍនភាព របាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍នានាពាក់ព័ន្ធនឹងការអនុវត្តកម្មវិធី/ គម្រោង
  • តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធី/ គម្រោង និងផ្ដល់យោបល់ក្នុងការធ្វើបច្ចុប្បន្នកម្មកម្មវិធី/ គម្រោងតាមការចាំបាច់ដើម្បីឆ្លើយតបនឹងការអនុវត្តជាក់ស្តែង
  • ទំនាក់ទំនងនិងសហការជាមួយអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ ឬអង្គភាពពាក់ព័ន្ធនានា បូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធី/ គម្រោងដែលខ្លួនទទួលបន្ទុក
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ លើជំនាញគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រដ្ឋបាលសាធារណៈ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬសញ្ញាបត្រជំនាញប្រហាក់ប្រហែល
  • មានបទពិសោធការងារពាក់ព័ន្ធនឹងការងារសម្របសម្រួលកម្មវិធី/ គម្រោង
  • មានភាពអត់ធ្មត់ខ្ពស់ក្នុងការសម្របសម្រួលកម្មវិធី/គម្រោងដែលមានលក្ខណៈស្មុគស្មាញ
  • មានសមត្ថភាពគ្រប់គ្រងកម្មវិធី/គម្រោងប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
  • មានបទពិសោធ និងចំណេះដឹងពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល(ជាការប្រសើរ)។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • រៀបចំនីតិវិធី និងផែនការសកម្មភាពត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការអនុវត្តគោលនយោបាយពាក់ព័ន្ធការកសាងនិងអភិវឌ្ឍរដ្ឋាភិបាលឌីជីថល
  • កំណត់សូចនាករគន្លឹះនិងទិន្នន័យមូលដ្ឋានសម្រាប់ត្រួតពិនិត្យតាមដាននិងវាយតម្លៃ គោលនយោបាយពាក់ព័ន្ធការកសាងនិងអភិវឌ្ឍរដ្ឋាភិបាលឌីជីថល រយៈពេលខ្លី មធ្យម និងវែង
  • ត្រួតពិនិត្យ តាមដាន និងវាយតម្លៃប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការអនុវត្តគោលនយោបាយពាក់ព័ន្ធការកសាងនិងអភិវឌ្ឍរដ្ឋាភិបាលឌីជីថល
  • លើកសំណើកែសម្រួលវិធានគោលនយោបាយ និងគតិយុត្តតាមការចាំបាច់ និងរាយការណ៍ជូនប្រធាននាយកដ្ឋានត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ពិនិត្យ សម្រេចនិងចាត់វិធានការបន្ត
  • ចងក្រង និងវិភាគទិន្នន័យគោលនយោបាយ និងគតិយុត្តសម្រាប់ធ្វើរបាយការណ៍ និងការសម្រេចចិត្តផ្នែកគោលនយោបាយ
  • បំពេញតួនាទីនិងភារកិច្ចផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ
  • មានបទពិសោធយ៉ាងតិច៣ឆ្នាំ លើផ្នែកត្រួតពិនិត្យ តាមដាន និងវាយតម្លៃគម្រោង
  • មានចំណេះដឹងភាសាអង់គ្លេសល្អទាំងការសរសេរនិងនិយាយ
  • មានការទទួលខុសត្រូវខ្ពស់និងគោរពវិន័យការងារ
  • មានស្មារតីធ្វើការជាក្រុម
  • មានសមត្ថភាពក្នុងការយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធកម្មវិធីកុំព្យូទ័របានឆាប់រហ័ស
  • មានសមត្ថភាពក្នុងការសរសេររបាយការណ៍និងរៀបចំផែនការសកម្មភាពសម្រាប់ស្ថាប័ន
  • មានស្មារតីចង់បន្តអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញ។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • រៀបចំធ្វើបច្ចុប្បន្នភាព សហការ និងសម្របសម្រួលផែនការកសាង និងអភិវឌ្ឍរដ្ឋាភិបាលឌីជីថលជាមួយការិយាល័យជំនាញផ្សេងទៀត
  • បូកសរុបទិន្នន័យ ស្ថិតិ និងរបាយការណ៍វឌ្ឍនភាពការងារ សមិទ្ធកម្ម ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តគោលនយោបាយពាក់ព័ន្ធការកសាង និងអភិវឌ្ឍរដ្ឋាភិបាលឌីជីថលដោយសហការ និងសម្របសម្រួលជាមួយការិយាល័យជំនាញផ្សេងទៀត
  • រៀបចំ និងបូកសរុបកំណត់បង្ហាញ ជំនួយស្មារតី លទ្ធផលនិងកំណត់ហេតុនៃកិច្ចប្រជុំ/សិក្ខាសាលា និងបូកសរុបរបាយការណ៍ដោយសហការនិងសម្របសម្រួលជាមួយនឹងការិយាល័យជំនាញផ្សេងទៀត
  • ផ្សព្វផ្សាយរបាយការណ៍កិច្ចប្រជុំ
  • សហការ សម្របសម្រួល និងបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
  • រៀបចំរបាយការណ៍វឌ្ឍនភាពការងារ សមិទ្ធកម្ម ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ប្រសិទ្ធភាព និងបញ្ហាប្រឈមប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
  • បំពេញតួនាទីនិងភារកិច្ចផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ
  • មានបទពិសោធយ៉ាងតិច៣ឆ្នាំ លើផ្នែករៀបចំផែនការ សរុបនិងស្ថិតិ
  • មានចំណេះដឹងភាសាអង់គ្លេសល្អទាំងការសរសេរនិងនិយាយ
  • មានការទទួលខុសត្រូវខ្ពស់និងគោរពវិន័យការងារ
  • មានស្មារតីធ្វើការជាក្រុម
  • មានសមត្ថភាពក្នុងការយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធកម្មវិធីកុំព្យូទ័របានឆាប់រហ័ស
  • មានសមត្ថភាពក្នុងការសរសេររបាយការណ៍និងរៀបចំផែនការសកម្មភាពសម្រាប់ស្ថាប័ន
  • មានស្មារតីចង់បន្តអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញ។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • សិក្សាស្រាវជ្រាវនិងវិភាគអំពីតម្រូវការទិន្នន័យដើម្បីប្រើប្រាស់ឬចម្រាញ់ជាព័ត៌មានបម្រើឱ្យគោលបំណងប្រកបដោយប្រសិទ្ធភាព
  • រៀបចំកម្រងសំណួរនិងធ្វើការអង្កេតស្វែងរកគំហើញនៃទិន្នន័យ
  • កំណត់វិធីសាស្ត្រក្នុងការប្រមូល ដំណើរការ និងសម្អាតទិន្នន័យដែលត្រូវការវិភាគ
  • អភិវឌ្ឍវិធីសាស្ត្រគណនា(Algorithm)និងរបៀបព្យាករទិន្នន័យដែលប្រមូលបាន
  • ប្រៀបធៀបវិធីសាស្ត្រគណនានិងរបៀបព្យាករផ្សេងៗគ្នា
  • វិភាគទិន្នន័យនិងរៀបចំព័ត៌មានក្នុងទម្រង់សាមញ្ញទូទៅនិងងាយស្រួលយល់លើប្រព័ន្ធនៃកម្មវិធីដែលកំពុងដាក់ឱ្យប្រើប្រាស់ និងទិន្នន័យទទួលបានពីប្រភពផ្សេងៗ
  • វាយតម្លៃលើលទ្ធផលនៃការវិភាគទិន្នន័យ និងរុករកវិធីសាស្ត្រកែលម្អ
  • ធ្វើសមាហរណកម្មទិន្នន័យជាមួយប្រព័ន្ធឬថ្នាលឌីជីថលនានា
  • រៀបចំធ្វើការរក្សាទុកទិន្នន័យទៅតាមប្រភេទប្រកបដោយសុវត្ថិភាព
  • ប្រើប្រាស់ឧបករណ៍ ប្រព័ន្ធ ឬកម្មវិធី ក្នុងការបកស្រាយសំណុំទិន្នន័យ ដោយផ្តោតលើនិន្នាការ និងលំនាំដែលអាចវាយតម្លៃ វិភាគ និងព្យាករលើការងារដែលស្ថាប័នប្រគល់ជូន
  • សហការជាមួយក្រុមការងារពាក់ព័ន្ធដើម្បី អនុវត្តការងារវិភាគព្យាករទិន្នន័យឱ្យបានជោគជ័យ និងចូលរួមរៀបចំគោលនយោបាយពាក់ព័ន្ធនឹងការប្រមូល ការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និងការវិភាគព្យាករទិន្នន័យ
  • រាយការណ៍អំពីកំហុសបច្ចេកទេសនានាដូចជា ការសរសេរកូដ និងបញ្ហាដែលទាក់ទងនឹងទិន្នន័យផ្សេងទៀត
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស
  • មានបទពិសោធការងារយ៉ាងតិច ២ឆ្នាំ
  • មានចំណេះដឹងលើ Statistical analysis, Machine learning, Big Data និង Data Structure
  • មានបទពិសោធធ្វើការជាមួយ MySQL, PostgreSQL, MongoDB, SQL Server ឬ Hive
  • មានបទពិសោធជាមួយ Programming Language ដូចជា R, Python, Java, C++ ឬ PHP
  • មានសមត្ថភាពអាចធ្វើ Data extract, Clean, Structure និង Visualize
  • មានសមត្ថភាពក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីវាយតម្លៃហានិភ័យដែលអាចកើតមាន។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • សិក្សា រចនា អភិវឌ្ឍ និងគ្រប់គ្រងការអភិវឌ្ឍសុសវែរ ស្របតាមវដ្ដអភិវឌ្ឍសុសវែរទៅតាមឧត្តមានុវត្តន៍
  • ធ្វើតេស្តនិងវាយតម្លៃលើការអភិវឌ្ឍសុសវែរ
  • រៀបចំរក្សាទុកកូដរួម ដែលអាចប្រើប្រាស់សម្រាប់អភិវឌ្ឍសុសវែរផ្សេងៗ
  • រចនាកូដ​ឱ្យមានស្តង់ដាររួម ហើយអាចដំណើរការដោយរលូន
  • ផ្តល់គំនិតនិងយោបល់ ក៏ដូចជាផ្តួចផ្តើមអភិវឌ្ឍបន្តឬកែប្រែកម្មវិធីដែលមានស្រាប់ និងបង្កើតកម្មវិធីថ្មីៗ ដែលអាចជួយការងារឱ្យកាន់តែមានប្រសិទ្ធិភាព
  • ដោះស្រាយបញ្ហា (Troubleshoot and Debug Applications) របស់កម្មវិធី
  • ធ្វើតេស្ត UI និងធានាប្រសិទ្ធភាពនៃប្រតិបត្តិការកម្មវិធីបង្កើតថ្មី
  • រៀបចំប្រព័ន្ធសុវត្ថិភាព (Encryption and security) នៅលើកម្មវិធី
  • រៀបចំនីតិវិធីធានាគុណភាពនៃការអភិវឌ្ឍសុសវែរ
  • សិក្សាស្រាវជ្រាវ និងវិភាគអំពីនីតិវិធីការងារបច្ចុប្បន្ន ជាមួយនឹងវឌ្ឍនភាពបច្ចេកវិទ្យា ដើម្បីផ្តល់នូវគំនិត ផ្តួចផ្តើមក្នុងការដោះស្រាយបញ្ហានានា
  • រៀបចំឧបករណ៍ ប្រព័ន្ធ ឬកម្មវិធី សម្រាប់គាំទ្រដំណើការអភិវឌ្ឍសុសវែរ
  • ចូលរួមរៀបចំការបណ្តុះបណ្តាលអ្នកប្រើប្រាស់ ឬគ្រូបង្គោល
  • សហការជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីអនុវត្តការងារអភិវឌ្ឍសុសវែរឱ្យបានជោគជ័យ និងចូលរួមរៀបចំគោលនយោបាយពាក់ព័ន្ធ
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ដែលស្របតាមជំនាញជ្រើសរើស
  • មានបទពិសោធការងារអភិវឌ្ឍកម្មវិធីយ៉ាងតិច ២ឆ្នាំ
  • មានបទពិសោធធ្វើការជាមួយ MYSQL, SQL Server, PostgreSQL, SQLite, APIs and Back-end development
  • ចំណេះដឹងលើភាសាកូដ ឬ Scripts មួយចំនួនដូចជា HTML, JavaScript and CSS, Ruby, Python and PHP​​, Java, C#, .Net និងFlutter Framework
  • មានសមត្ថភាពក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីវាយតម្លៃហានិភ័យដែលអាចកើតមាន
  • មានចំណេះដឹងលើវិធីសាស្រ្តក្នុងការវិភាគ និងអភិវឌ្ឍប្រព័ន្ធព័ត៌មាន
  • មានវិញ្ញាបនបត្រពាក់ព័ន្ធការអភិវឌ្ឍសុសវែរកាន់តែប្រសើរ។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • រៀបចំនីតិវិធីក្នុងការកំណត់ស្តង់ដារសន្តិសុខសាយប័រ នៅក្នុងក្រសួង ស្ថាប័ន
  • ត្រួតពិនិត្យ និងរាយការណ៍ លើសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃដែលពាក់ព័ន្ធនឹងសន្តិសុខសាយប័រ
  • វិភាគ គ្រប់គ្រង និងការពារពីការគំរាមកំហែងផ្សេងៗ ដែលអាចប៉ះពាល់ដល់សន្តិសុខនិងសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ នៃប្រព័ន្ធសន្តិសុខសាយប័រ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងស្ថាប័នផ្សេងៗទៀតដែលក្រសួងប្រគល់ជូន
  • សិក្សា និងផ្តល់យោបល់លើហានិភ័យនៃគម្រោងផ្លាស់ប្តូរប្រព័ន្ធបណ្តាញថ្មី កម្មវិធីថ្មី និងការគ្រប់គ្រង ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធទិន្នន័យ​របស់អង្គភាពនីមួយៗ
  • សិក្សា ស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធសន្តិសុខសាយប័រ ឱ្យស្របតាមស្ថានភាពជាក់ស្តែង និងស្តង់ដារ ព្រមទាំងតាមដានត្រួតពិនិត្យជាប្រចាំចំពោះការអនុវត្តតាមស្តង់ដារសន្តិសុខសាយប័រ ដែលបានដាក់ឱ្យប្រើប្រាស់
  • រៀបចំកម្មវិធីវាយប្រហារប្រព័ន្ធសន្តិសុខសាយប័រសាកល្បងផ្ទៃក្នុងជាដំណាក់កាល ប្រចាំត្រីមាស ឆមាស ឬពេលវេលាកំណត់ណាមួយ ដើម្បីស្វែងរកចំណុចខ្វះខាតនូវស្តង់ដារសន្តិសុខសាយប័រ របស់ស្ថាប័ន ហើយអភិវឌ្ឍចំណុចខ្វះខាតឱ្យកាន់តែមានសុវត្ថិភាព
  • សម្របសម្រួលក្នុងការរៀបចំឯកសារផ្សេងៗសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល ព្រមទាំងធ្វើជាគ្រូបង្គោលផ្ទៃក្នុងលើប្រធានបទ សន្តិសុខសាយប័រ
  • សហការជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីអនុវត្តការងារសន្តិសុខសាយប័រ ឱ្យបានជោគជ័យ និងចូលរួមរៀបចំគោលនយោបាយពាក់ព័ន្ធ
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ឬសញ្ញាបត្រប្រហាក់ប្រហែល ឡើងទៅ
  • មានចំណេះដឹងមូលដ្ឋានអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការរៀបចំប្រព័ន្ធសន្តិសុខសាយប័រ
  • មានបទពិសោធពាក់ព័ន្ធការងារសន្តិសុខសាយប័រ យ៉ាងតិច២ឆ្នាំ
  • មានជំនាញវិភាគដោយប្រើប្រាស់ Cybersecurity Tools មួយចំនួនមានដូចជា Burp Suit, Bettercap, Acunetix, Nexus និង Kali Linux
  • មានចំណេះដឹងលើ Network, Application និង Mobile Security
  • មានចំណេះដឹងលើដំណើរការនៃការធ្វើសវនកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការគ្រប់គ្រងលើអភិបាលកិច្ច (Governance) ការវិភាគហានិភ័យ និងការរៀបចំឯកសារអនុលោមភាព (Compliance)
  • មានចំណេះដឹងមូលដ្ឋានគ្រឹះទៅលើការប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការវីនដូរ (Windows) និងលីនុច (Linux)
  • មានវិញ្ញាបនបត្រពាក់ព័ន្ធនឹងសន្តិសុខសាយប័រ កាន់តែប្រសើរ។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • រៀបចំនីតិវិធីក្នុងការកំណត់ស្តង់ដារប្រើប្រាស់បច្ចេកវិទ្យាក្លោដនៅក្នុងក្រសួង ស្ថាប័ន
  • សិក្សា និងធ្វើការកែប្រែ ឬកែលម្អប្រព័ន្ធបច្ចេកវិទ្យាក្លោដដែលមានស្រាប់ ដើម្បីឱ្យសមស្របតាមការស្តង់ដារបច្ចេកវិទ្យាជាតិ និងអន្តរជាតិ និងផែនការគោលនយោបាយរបស់ក្រសួង
  • អភិវឌ្ឍ និងរៀបចំដំណោះស្រាយពាក់ព័ន្ធនឹងបច្ចេកវិទ្យាក្លោដ ស្របតាមឧត្តមានុវត្តន៍
  • គ្រប់គ្រង ត្រួតពិនិត្យ និងរាយការណ៍ លើសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាក្លោដ
  • រចនា អភិវឌ្ឍ និងដាក់ឱ្យដំណើរការនូវប្រព័ន្ធម៉ូឌុលក្លោដ ( Modular Cloud-based system)
  • ធានានូវដំណើរការប្រកបដោយប្រសិទ្ធភាពនៃមុខងារផ្ទុកទិន្នន័យ មុខងារ Cloud-Computing និងមុខងារដំណើរការនៃបច្ចេកវិទ្យាក្លោដផ្សេងៗទៀត ស្របតាម​ស្តង់ដារបច្ចេកវិទ្យាជាតិ និងអន្តរជាតិ
  • ចូលរួមរៀបចំការបណ្តុះបណ្តាលអ្នកជំនាញក្រសួងស្ថាប័ន
  • សហការជាមួយក្រុមការងារពាក់ព័ន្ធ ជាពិសេសផ្នែកសន្តិសុខសាយប័រ ដើម្បីកំណត់អត្តសញ្ញាណ វិភាគ និងដោះស្រាយភាពងាយរងគ្រោះលើផ្នែកហេដ្ឋារចនាសម្ព័ន្ធក្លោដ និងបញ្ហាក្នុងការដាក់ឱ្យប្រើប្រាស់កម្មវិធីក្នុងបណ្តាញក្លោដ
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ឬសញ្ញាបត្រប្រហាក់ប្រហែល ឡើងទៅ
  • មានចំណេះដឹងមូលដ្ឋានអំពីប្រព័ន្ធបច្ចេកវិទ្យាក្លោដ
  • មានបទពិសោធពាក់ព័ន្ធបច្ចេកវិទ្យាក្លោដយ៉ាងតិច២ឆ្នាំ
  • មានចំណេះដឹងពាក់ព័ន្ធ Continuous integration (CI) and continuous delivery (CD) systems, SysOps, ជាដើម
  • មានវិញ្ញាបនបត្រពាក់ព័ន្ធ Azure, GCP (Google Cloud Platform) ឬ Amazon Web Services (AWS) កាន់តែប្រសើរ។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • ត្រួតពិនិត្យ និងអនុវត្តការថែទាំបន្តនៅលើសេវូបករណ៍ (Server) និងឧបករណ៍បណ្តាញ
  • ផ្តល់ការគាំទ្រ និងឆ្លើយតបទាន់ពេលវេលាពាក់ព័ន្ធនឹងបញ្ហារបស់សេវូបករណ៍ (Server) និងបណ្តាញ
  • ការពារទិន្នន័យរបស់ក្រសួង ជាពិសេសការពារការឡើងកំដៅខ្លាំងនៃឧបករណ៍នៃមជ្ឈមណ្ឌលទិន្នន័យ
  • វិនិច្ឆ័យផ្នែករឹង (Hardware diagnostics) និងជួសជុលផ្នែកដែលរងការខូចខាតឱ្យបានទាន់ពេលវេលា
  • ត្រួតពិនិត្យដំណើរការបណ្តាញទាំងអស់ ដើម្បីធានាបាននូវលំហូរទិន្នន័យដោយរលូន
  • សហការជាមួយក្រុមការងារពាក់ព័ន្ធ លើសុវត្ថិភាពអ៊ីនធឺណិត សន្តិសុខសាយប័រ និងប្រសិទ្ធភាពនៃបណ្តាញ
  • ដំណើរការរៀបចំឯកសារ និងរក្សាទុកកំណត់ហេតុព្រឹត្តិការណ៍
  • ផ្តល់ការប្រឹក្សាលើការជ្រើសរើសឧបករណ៍មជ្ឈមណ្ឌលទិន្នន័យថ្មី
  • សហការជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីអនុវត្តការងារមជ្ឈមណ្ឌលទិន្នន័យឱ្យបានជោគជ័យ និងចូលរួមរៀបចំគោលនយោបាយពាក់ព័ន្ធ
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ឬសញ្ញាបត្រប្រហាក់ប្រហែល ឡើងទៅ
  • មានចំណេះដឹងមូលដ្ឋានអំពីមជ្ឈមណ្ឌលទិន្នន័យ (Data Center)
  • មានបទពិសោធពាក់ព័ន្ធមជ្ឈមណ្ឌលទិន្នន័យយ៉ាងតិច២ឆ្នាំ
  • មានជំនាញវិភាគដោយប្រើប្រាស់ Cybersecurity Tools មួយចំនួនមានដូចជា Nexus និង Kali Linux
  • មានចំណេះដឹងស៊ីជម្រៅអំពីបរិស្ថាននៃមជ្ឈមណ្ឌលទិន្នន័យ សេវូបករណ៍ និងឧបករណ៍បណ្តាញ
  • មានបទពិសោធក្នុងការដំឡើង ត្រួតពិនិត្យ និងថែទាំឧបករណ៍មជ្ឈមណ្ឌលទិន្នន័យ
  • មានចំណេះដឹងលើ CompTIA ServerPlus, CompTIA Network ឬមានវិញ្ញាបនបត្រពាក់ព័ន្ធ CCNP កាន់តែប្រសើរ។
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • ជំរុញនិងផ្តល់ការគាំទ្រលើការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត សម្រាប់ការអភិវឌ្ឍប្រព័ន្ធឬថ្នាលបច្ចេកវិទ្យាឌីជីថលបម្រើសេវាសាធារណៈ របស់ក្រសួង និងស្ថាប័ន
  • ស្រាវជ្រាវវិធីសាស្ត្រប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយប្រើប្រាស់ប្រព័ន្ធរៀនតាមម៉ាស៊ីន និងវិភាគលើទិន្នន័យធំ​
  • អភិវឌ្ឍប្រព័ន្ធរៀនតាមម៉ាស៊ីន (Machine Learning) ការប្រើប្រាស់ទិន្នន័យធំ​ (Big-data) និងកម្មវិធីបញ្ញាសិប្បនិមិត្ត (AI) ដែលដំណើរការដោយស្វ័យប្រ
  • រៀបចំ និងគ្រប់គ្រងការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធ AI នានារបស់ក្រសួង និងស្ថាប័ន
  • បង្កើតគំរូ AI និងបណ្តុះបណ្តាលអ្នកពាក់ព័ន្ធអំពីអត្ថប្រយោជន៍ និងដាក់ឱ្យប្រើប្រាស់ AI
  • អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបញ្ចូលទិន្នន័យ ការប្រើប្រាស់ និងការបំប្លែងទិន្នន័យសម្រាប់បញ្ចូលទិន្នន័យរក្សាទុក
  • ចូលរួមរៀបចំការបណ្តុះបណ្តាលអ្នកជំនាញក្រសួងស្ថាប័ន
  • សហការជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីអនុវត្តការងារមជ្ឈមណ្ឌលទិន្នន័យឱ្យបានជោគជ័យ និងចូលរួមរៀបចំគោលនយោបាយពាក់ព័ន្ធ
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ឬសញ្ញាបត្រប្រហាក់ប្រហែល ឡើងទៅ
  • មានចំណេះដឹងមូលដ្ឋានអំពីបញ្ញាសិប្បនិមិត្ត (AI)
  • មានបទពិសោធពាក់ព័ន្ធបញ្ញាសិប្បនិមិត្ត (AI) យ៉ាងតិច២ឆ្នាំ
  • មានជំនាញកម្រិតខ្ពស់ជាមួយនឹងការសរសេរកូដ Python, Java ឬ Golang
  • មានចំណេះដឹងទូលំទូលាយនៃក្របខណ្ឌ Machine Learning, Deep Learning, C++ & R ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូទិន្នន័យ និងនិម្មាបនកម្មសុសវែរ (Software Architecture)
  • មានចំណេះដឹងស៊ីជម្រៅផ្នែកគណិតវិទ្យា ស្ថិតិ និងក្បួនដោះស្រាយ (Algorithms)
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • ស្រាវជ្រាវ រចនា អភិវឌ្ឍ និងសាកល្បងបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) ជាមួយនឹងប្រតិបត្តិការការងារ និងសេវាសាធារណៈនានារបស់ក្រសួង និងស្ថាប័ន
  • ផ្តួចផ្តើមគំនិត និងវាយតម្លៃកម្មវិធី និងបច្ចេកវិទ្យាថ្មីៗ សម្រាប់ប្រើប្រាស់ក្នុងបច្ចេកវិទ្យាប្លុកឆេន ហើយពិចារណារួមបញ្ចូលកម្មវិធី និងបច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ប្លុកឆេនទាំងនោះជាមួយនឹងប្រតិបត្តិការការងារ និងសេវាសាធារណៈនានារបស់ក្រសួង និងស្ថាប័ន
  • កំណត់តម្រូវការបច្ចេកវិទ្យាប្លុកឆេន និងមុខងារដែលរំពឹងទុក
  • សហការជាមួយក្រុមការងារពាក់ព័ន្ធ អនុវត្តបច្ចេកវិទ្យាគ្រីបតូ (Cryptology) ចុងក្រោយបង្អស់ ដើម្បីការពារទិន្នន័យប្រតិបត្តិការឌីជីថលប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត និងការលួចយកព័ត៌មាន
  • ការបង្កើនប្រសិទ្ធភាព និងការធានាកម្មវិធីប្លុកឆេន ដោយការរួមបញ្ចូលឧបករណ៍ និងបច្ចេកវិទ្យាថ្មីៗ
  • ការចងក្រងឯកសារដំណើរការអភិវឌ្ឍបច្ចេកវិទ្យាប្លុកឆេនស្របតាមការអនុវត្តល្អបំផុតក្នុងការការពារទិន្នន័យ
  • ធ្វើបច្ចុប្បន្នភាពចំណេះដឹងពាក់ព័ន្ធបច្ចេកវិទ្យាប្លុកឆេនថ្មីៗ និងវិធីសាស្រ្ត Cryptography ដើម្បីផ្សព្វផ្សាយ​ដល់មន្ត្រី និងបុគ្គលិកក្នុងក្រសួង ស្ថាប័ន និងសាធារណជន
  • សហការជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីអនុវត្តការងារមជ្ឈមណ្ឌលទិន្នន័យឱ្យបានជោគជ័យ និងចូលរួមរៀបចំគោលនយោបាយពាក់ព័ន្ធ
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ឬសញ្ញាបត្រប្រហាក់ប្រហែល ឡើងទៅ
  • មានចំណេះដឹងមូលដ្ឋានអំពីបច្ចេកវិទ្យាប្លុកឆេន
  • មានបទពិសោធពាក់ព័ន្ធបច្ចេកវិទ្យាប្លុកឆេន យ៉ាងតិច២ឆ្នាំ
  • មានជំនាញវិភាគដោយប្រើប្រាស់ C++, Java, និង Python ឬ GoLang, Rust និង Solidity
  • មានចំណេះដឹងលើវិធីសាស្ត្រ Cryptography ​និងពិធីសារប្លុកឆេន (blockchain protocols)
ដាក់ពាក្យ

ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ

  • សហការរៀបចំ​គោលនយោបាយ ផែនការជាតិ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងផ្កាយរណប
  • រៀបចំនិងកំណត់ស្តង់ដារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ជាអាទិ៍បណ្តាញខ្សែកាប្លិ៍ ស្ថានីយ​បង្គោលអង់តែន និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍សម្រាប់ប្រើក្នុងអគារ (អាយ ប៊ី អេស)
  • រៀបចំយន្តការពិនិត្យនិងវាយតម្លៃស្តង់ដារបច្ចេកទេស ​និងកំណត់គោលការណ៍ក្នុងការរៀបចំសណ្តាប់ធ្នាប់ ​ហេដ្ឋារចនា​សម្ព័ន្ធទូរគមនា​គមន៍
  • សហការជាមួយក្រុមការងារពាក់ព័ន្ធធ្វើការវិភាគទិន្នន័យ និងផ្តល់យោបល់ផ្នែកបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍
  • សហការជាមួយក្រុមការងារពាក់ព័ន្ធធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាទូរគមនាគមន៍
  • ប្រមូល និងគ្រប់គ្រងទិន្នន័យពាក់ព័ន្ធនឹងការផ្តល់សេវាទូរគមនាគមន៍ ព្រមទាំងតាមដានការអនុវត្តស្តង់ដារ​បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍
  • សហការរៀបចំវិធានការទប់ស្កាត់ការឆ្លងរំខានការទទួលស៊ីញ៉ាល់ហ្វ្រេកង់ស៍វិទ្យុទូទាំងប្រទេស
  • សិក្សា ស្រាវជ្រាវបច្ចេកទេសផ្កាយរណប ផ្តល់យោ​បល់ពាក់ព័ន្ធនឹងការអភិវឌ្ឍលើវិស័យផ្កាយរណប
  • អនុវត្តការងារផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។

គុណវុឌិ្ឍ

  • បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ឬសញ្ញាបត្រប្រហាក់ប្រហែល ឡើងទៅ
  • មានចំណេះដឹងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍
  • មានបទពិសោធពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ យ៉ាងតិច២ឆ្នាំ
  • មានចំណេះដឹងអំពីប្រព័ន្ធបណ្តាញជាច្រើនរួមមានខ្សែ ឥតខ្សែ បណ្តាញ LAN និង WAN ។
  • មានការយល់ដឹងល្អអំពីឧបករណ៍ទូរគមនាគមន៍ ដូចជា ខ្សែកាប្លិ៍អុបទិក ផ្កាយរណប Router និង Switch។
ដាក់ពាក្យ