ឯកឧត្តមរដ្ឋមន្ត្រី​ ជា​ វ៉ាន់ដេត អញ្ជេីញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ ផ្តល់វគ្គបណ្តុះបណ្តាលសហគ្រិនភាពបែបអនឡាញដំបូងបំផុតដល់និស្សិតកម្ពុជា

រាជធានីភ្នំពេញ៖ ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២១​ ឯកឧត្តម ជា​ វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ដេីម្បីផ្តល់វគ្គបណ្តុះបណ្តាលសហគ្រិនភាពបែបអនឡាញដំបូងគេបំផុតដល់និស្សិតកម្ពុជារវាងក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Impact Hub Phnom Penh និងសាកលវិទ្យាល័យជាដៃគូចំនួន១០ ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងស្វាយរៀង។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ មានការចូលរួមពីលោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata លោកស្រី Melanie Mossard នាយកផ្នែកសហគ្រិនភាពក្រុមហ៊ុន Impact Hub ភ្នំពេញ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំង១០។ វគ្គបណ្ដុះបណ្ដាល SmartStart Unipreneur Learning Platform (ULP) គឺជាវគ្គសិក្សាពិសេសមួយដែលណែនាំពីភាពជាសហគ្រិនតាមរយៈវិធីសាស្រ្តសិក្សាចម្រុះ អនឡាញ និងផ្ទាល់ (Blended Learning) ព្រមទាំងលើកបង្ហាញពីបទពិសោធន៍ជោគជ័យនៃសហគ្រិនក្នុងស្រុក។

អត្ថបទជាប់ទាក់ទង