ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញចូលរួមក្នុងពិធីប្រគល់-ទទួល អំណោយកុំព្យូទ័រចំនួន២០០គ្រឿង និង IdeaHubs ៤០គ្រឿង ពីក្រុមហ៊ុន Huawei
នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញចូលរួមក្នុងពិធីប្រគល់-ទទួល អំណោយកុំព្យូទ័រចំនួន២០០គ្រឿង និង IdeaHubs ៤០គ្រឿង ព្រមទាំងចុះហត្ថលេខាលេីកិច្ចព្រមព្រាងផ្ដល់អំណោយជាឧបករណ៍អេឡិចត្រូនិកដំណាក់កាលទី២ ជាមួយតំណាងក្រុមហ៊ុន Huawei នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។