CamSA22-37: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតមាននៅក្នុងផលិតផលក្រុមហ៊ុន Apple
១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែកញ្ញា ឆ្នាំ២០២២ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។
២. ផលិតផលដែលរងផលប៉ះពាល់
- – Safari 15.6
- – iOS 15.6.1
- – macOS Monterey 12.5
- – macOS Big Sur 11.6.8
- – iPadOS 15.6.1
៣. ផលវិបាក
ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចវាយលុកចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធមានសិទ្ធិលួចមើលព័ត៌មានសំខានៗ ឬដំណើការកូដពីចម្ងាយ ដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ត្រូវតែធ្វើការអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតនៃកម្មវិធី។ អ្នកប្រើប្រាស់អាចធ្វើការអាប់ដេតកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update។ កម្មវិធីនេះអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកប្រើប្រាស់កម្មវិធី
- – Safari 15.6 អាចធ្វើការអាប់ដេតទៅ Safari 16 បាននៅលើឧបករណ៍macOS Big Sur and macOS Monterey
- – iOS 15.6.1 អាចធ្វើការអាប់ដេតទៅកំណែ iOS 16 បាននៅលើឧបករណ៍ iPhone 8 ឡើងទៅ
- – macOS Monterey 12.5 អាចធ្វើការអាប់ដេតទៅកំណែ macOS Monterey 12.6 នៅលើឧបករណ៍ macOS Monterey
- – macOS Big Sur 11.6.8 អាចធ្វើការអាប់ដេតទៅកំណែ macOS Monterey 11.7 នៅលើឧបករណ៍ macOS Monterey
- – iOS 15.6.1 and iPadOS 15.6.1 អាចធ្វើការអាប់ដេតទៅកំណែ iOS 15.7 and iPadOS 15.7 នៅលើឧបករណ៍ iPhone 6s ឡើងទៅ, iPad Pro (គ្រប់ម៉ូដែល), iPad Air 2, iPad ជំនាន់ទី៥, iPad mini 4 និង iPod touch ជំនាន់ទី៧
៥. ឯកសារពាក់ព័ន្ធ
- https://www.cisa.gov/uscert/ncas/current-activity/2022/09/13/apple-releases-security-updates-multiple-products
- https://support.apple.com/en-us/HT213442
- https://support.apple.com/en-us/HT213446