ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
តាងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ លោកជំទាវ គឺជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមរបស់សង្គមជាតិ ដែលជានិច្ចកាលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យទទួលបានការរីកចម្រើន។
យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។