​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ថ្លែង​អំណរគុណ​ចំពោះ​និវត្តជន​ដែល​បាន​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ក្រសួង​ ​ដែល​យើង​ត្រូវតែ​ប្ដេជ្ញា​ថែរក្សា​ការពារ​ ​និង​បន្ត​អភិវឌ្ឍ​ទ្វេ​ដង​តទៅទៀត

រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ទី​១​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អ​ញ្ជេី​ញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តជន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដោយមាន​ការចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​តំណាង​សមាគម​បុគ្គលិក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​តាម​អង្គភាព​ ​មន្ទីរ​ក្រោម​ឱវាទ​ក្រសួង​ ​និង​និវត្តជន​ ​សរុប​ប្រមាណ​ ​៣​៥​០​នាក់​។
​
ថ្លែង​ទៅកាន់​អង្គ​ពិធី​ទាំងមូល​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ជាអនេក​ ​ចំពោះ​វត្តមាន​និវត្តជន​ទាំងអស់​ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​គូស​បញ្ជាក់​ថា​ ​រៀមច្បង​និង​ពូ​មីង​និវត្តជន​ទាំងអស់​ ​បាន​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​វិ​ស​័​យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​និង​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំង​កាយ​កម្លាំងចិត្ត​ក្នុង​ការ​បំពេញ​ភារកិច្ច​ ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ ​និង​ដើម្បី​ទុកជា​សមិទ្ធផល​បន្ត​ជូន​អ្នក​ជំនាន់​ក្រោយ​ ​ដែល​យើង​ត្រូវតែ​ប្ដេជ្ញា​ថែរក្សា​ការពារ​ ​និង​បន្ត​ ​អភិវឌ្ឍ​ទ្វេ​ដង​តទៅទៀត​។
​
​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បង្ហាញ​ជូន​អំពី​សមិទ្ធផល​ការងារ​សំខាន់​ៗ​ ​ដែល​ក្រសួង​សម្រេច​បាន​ក្នុងរយៈពេល​ ​៣​ ​ឆ្នាំ​កន្លងមក​នេះ​ ​រួម​មាន​កំណែ​ទម្រង់​ផ្ទៃក្នុង​ក្រសួង​ ​ការ​អនុវត្ត​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​២​០​២​២​-​២​០​៣​៥​ ​ការ​កសាង​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​សំខាន់​ៗ​ ​ការ​អភិវឌ្ឍ​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ វិ​ស​័​យ​ឌី​ជី​ថល​ ​ការ​បណ្តុះបណ្តាល​មូលធន​មនុស្ស​ឌី​ជី​ថល​ ​និង​ការងារ​សង្គម​។​
​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ផ្តល់​វត្ថុ​អនុ​ស្សា​វ​រី​យ៍ ​និង​ថវិកា​សម្រាប់​និវត្តជន​ម្នាក់ៗ​ចំនួន​ ​៤​០​ម៉ឺន​រៀល​ ​ផង​ដែរ​។