ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ សម្រាប់ឆ្នាំ២០២៤ និងវិធានការចំពោះលំហូរគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍
ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ សម្រាប់ឆ្នាំ២០២៤ និងវិធានការចំពោះលំហូរគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត សាខាប្រៃសណីយ៍ខេត្ត និងតំណាងប្រតិបត្តិករផ្តល់សេវាបញ្ញើប្រៃសណីយ៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតាមប្រព័ន្ធវីដេអូនៃសន្និសីទ Zoom។
រាជធានីភ្នំពេញ | ថ្ងៃទី១៤ កុម្ភៈ ២០២៤