ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ អនុប្រធាន​ និងជាអគ្គលេខាធិការ គណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) បានអញ្ជើញចូលរួមកិច្ចប្រជុំ​ ដេីម្បីប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ គ.ស.ឌ.

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ អនុប្រធាន​ និងជាអគ្គលេខាធិការ គណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) បានអញ្ជើញចូលរួមកិច្ចប្រជុំ​ ដេីម្បីប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ គ.ស.ឌ. ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី​ និងជាអនុប្រធានប្រចាំការ គ.ស.ឌ. ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.ស.ឌ.។

គ.ស.ឌ.​ ត្រូវបានបង្កើតឡើងក្នុងគោលដៅធានា​ប្រសិទ្ធភាព​ និងស័ក្តិសិទ្ធភាពនៃការបំពេញមុខងារដឹកនាំ សម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដើម្បីការពារអត្ថប្រយោជន៍របស់គ្រប់តួអង្គសង្គមទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព ឆ្លើតតបគ្រប់ផ្នែកទាំងបច្ចេកទេសនិងកម្លាំងពាក់ព័ន្ធនឹងការធានានិងការពារសន្តិសុខឌីជីថល។

រាជធានីភ្នំពេញ៖ សាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី​ ថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤

អត្ថបទជាប់ទាក់ទង