ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើក “ទិវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផ្លូវសូត្រ” (Silk Road E-commerce Day) និង “សន្និសីទផ្គូរផ្គងដៃគូសហការអន្តរជាតិសម្រាប់សេដ្ឋកិច្ចឌីជីថល” (Digital Economy International Cooperation Matchmaking Conference)

នៅក្នុងឱកាស “ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣” នៅក្រុងហាងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើក “ទិវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផ្លូវសូត្រ” (Silk Road E-commerce Day) និង “សន្និសីទផ្គូរផ្គងដៃគូសហការអន្តរជាតិសម្រាប់សេដ្ឋកិច្ចឌីជីថល” (Digital Economy International Cooperation Matchmaking Conference) ដែលជាកម្មវិធីសំខាន់ៗក្នុងការកសាងទំនាក់ទំនងជាមួយវិស័យឯកជននិងតំណាងប្រទេសនានាជាដៃគូ។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារ និងទស្សនៈកិច្ចនៅក្រុមហ៊ុនឌីជីថលធំៗ រួមមានក្រុមហ៊ុន Alibaba ក្រុមហ៊ុន Amazon និងក្រុមហ៊ុន SenseTime ក្នុងគោលបំណងដើម្បីស្វែងយល់អំពីលទ្ធភាពនៃកិច្ចសហការរវាងក្រុមហ៊ុនឌីជីថលធំៗ និងស្ថាប័ននៅកម្ពុជា ដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា។

សូមជម្រាបជូនថា ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Amazon ក្រៅពីមានថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏ល្បីល្បាញ បុត្រសម្ព័ន្ធនៃក្រុមហ៊ុនទាំងពីរជាប្រតិបត្តិករផ្ដល់សេវាក្លោដ ដែលជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលយ៉ាងមានសារៈសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងក្រុមហ៊ុន SenseTime ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិត(AI)ដ៏ធំរបស់ប្រទេសចិន ដែលមានសកម្មភាពពាណិជ្ជកម្មនៅច្រើនខេត្តក្រុងក្នុងប្រទេសចិន និងដៃគូនៅទ្វីបនានាជុំវិញពិភពលោក។

នៅក្រុងហាងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន | ថ្ងៃទី២៦ កញ្ញា ២០២៤

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង