ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបារាំងកម្ពុជា ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត តើត្រូវមានទស្សនទានអ្វីខ្លះ?” ដោយមានការអញ្ជើញចូលរួមជាវាគ្មិនដោយ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអិចម៉ាសីយ៍ ប្រទេសបារាំង នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឌីជីថលនិងនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងមានការចូលរួមពីសាស្ត្រាចារ្យ និស្សិត នៃវិទ្យាសា្ថនបារាំង និងមន្រ្តីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាច្រើនកុះករផងដែរ។

វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីប្រធានបទបញ្ញាសិប្បនិម្មិតជាច្រើនដូចជា “ច្បាប់កម្ពុជាក្នុងការឆ្លើយតបនឹងបញ្ញាសិប្បនិម្មិត៖ សម្រាប់ថ្ងៃនេះនឹងថ្ងៃស្អែក”, “បទប្បញ្ញាតិ្តអឺរ៉ុបទៅលើបញ្ញាសិប្បនិម្មិត និងការឆ្លើយតបដោយមានសមភាពរវាងសីលធម៌និងប្រសិទ្ធភាព”, “ទស្សនៈរបស់សហរដ្ឋអាមេរិកនិងចិន ទៅលើក្របខណ្ឌគតិយុត្តិនៃបញ្ញាសិប្បនិម្មិត” និង “ទស្សនទានរបស់អាស៊ាន”។

ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ​ បានធ្វើបទបង្ហាញ ដោយរំលេចអំពី ការយកចិត្តទុកដាក់ និងការងារដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងអនុវត្តពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ក្នុងក្របខណ្ឌប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ផលិតផលបញ្ញាសិប្បនិម្មិត ការបណ្ដុះបណ្ដាលធនធានមនុស្សជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (Cambodia Academy of Digital Technology-CADT) ការបញ្ជ្រៀបការយល់ដឹងទៅកាន់សាធារណជន ការចូលរួមតំណាងប្រទេសកម្ពុជាលើកស្ទួយការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយមានទំនួលខុសត្រូវនៅក្នុងក្របខណ្ឌអាស៊ាន និងយន្តការអន្តរជាតិផ្សេងទៀត។

#AI#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • សិក្ខាសាលាស្ដីពី “ការចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងទប់ស្កាត់ការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍”