ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីពិធីប្រណាំងទូកង នៅខេត្តតាកែវ
(ខេត្តតាកែវ)៖ រសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តតាកែវ បានប្រារព្ធពិធីប្រណាំងទូក ដណ្តើមយកជ័យលាភីថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ និងចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងការលើកស្ទួយវិស័យកីឡាអុំទូករបស់ខ្មែរយើង ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍នៅខេត្តតាកែវ ក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងប្រកបដោយមោទកភាព ស្ថិតក្រោមម្លប់សុខសន្តិភាព។ ពិធីនេះដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំជាអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ មន្ទីរ អង្គភាព ស្ថាប័ន នានាជុំវិញខេត្ត ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។