សិក្ខាសាលា ស្តីពី « Future of Cybersecurity in Cambodia – Challenges and Opportunities » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី « Future of Cybersecurity in Cambodia – Challenges and Opportunities » នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងនិស្សិតមកពីគ្រឹះស្ថានអប់រំឧត្តមសិក្សាចំនួន ៦។

សិក្ខាសាលានេះមានគោលបំណងគោលបំណងបង្កើនចំណាប់អារម្មណ៍របស់និស្សិតលើការចាប់យកជំនាញសន្តិសុខសាយប័រ ក៏ដូចជាបង្កើនទស្សនាទានរបស់និស្សិតលើចំណេះដឹងអំពីការការពារទិន្នន័យរបស់ខ្លួនជាទូទៅនៅពេលប្រើប្រាស់អ៊ីនធឺណិត និងសេវាអនឡាញ ដោយមានការជជែកលើប្រធានមួយចំនួនដូចជា បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) នៅក្នុងវិស័យសន្តិសុខសាយប័រ ទិដ្ឋភាពទូទៅនៃសន្តិសុខសាយប័រនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងទស្សនៈអន្តរជាតិលើទីផ្សារការងារនិងស្តង់ដារជំនាញសន្តិសុខសាយប័រ។

សិក្ខាសាលានេះ គឺជាសកម្មភាពមួយស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA)។

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង