ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រគល់កុំព្យូទ័រ ចំនួន ៥០គ្រឿង ជូនបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
បន្ទាប់ពីមានការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រគល់កុំព្យូទ័រ ចំនួន ៥០គ្រឿង ជូនបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន។
រាជធានីភ្នំពេញ | ថ្ងៃទី៥ វិច្ឆិកា ២០២៤