ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ង ទូទាំងខេត្តតាកែវ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ង ខេត្តតាកែវ នៅកំពង់ផែភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកីឡាករទូក ង ចំនួន ៦ សរុបប្រមាណ ៤០០នាក់។

នៅក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់ឱ្យខិតខំប្រឹងប្រែង រួមគ្នាជាក្រុមប្រកបដោយសាមគ្គីភាព យកជ័យជម្នះដើម្បីមុខមាត់ខេត្តតាកែវ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យកីឡាករទាំងអស់ត្រូវទទួលទានអារហារឱ្យបានគ្រប់គ្រាន់ រក្សាអនាម័យ គោរពវិន័យជាអ្នកកីឡាករ ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បាននាំយកអំណោយជូនដល់កីឡាករទូក ដើម្បីលើកទឹកចិត្ត រួមមាន៖ អង្ករ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខេត្តតាកែវ មានកីឡាករទូក និងមានទូក ង ចំនួន ៥ ចូលរួមប្រកួត និងទូក ង របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន១ ទូក គឺ

-ទូកសម្តេចវិបុលបញ្ញាបារមីមានជ័យ (ស្រុកគិរីវង់)

-ទូកគិរីវង់សុខសែនជ័យ (ស្រុកគិរីវង់)

-ទូកតាកែវទ្រាំងសុខសែនជ័យ (ស្រុកទ្រាំង)

-ទូកសំបូរសាគរមុនីវ៉ាន់ដេតសុខសែនជ័យតេជៈសំរោងក្រិល (ស្រុកអង្គរបូរី)

-ទូកសំណាង ស សែនជ័យបារមីលោកតាកែវ (រដ្ឋបាលខេត្ត)

– និង ទូកស្រី ស សុខសែនជ័យ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង