ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទស្សនកិច្ចនិងជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Apple នៅតំបន់ Silicon Valley

តំបន់ Silicon Valley ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចនិងពិភាក្សាការងារជាមួយ ក្រុមហ៊ុន Apple ដែលស្ថិតនៅតំបន់ Silicon Valley។

កិច្ចប្រជុំនេះ មានគោលបំណង (១) ស្វែងយល់អំពីការចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំឌីជីថល តាមរយៈមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (២) សិក្សាអំពីការជំរុញធុរកិច្ចថ្មីឌីជីថល (៣) ស្វែងយល់អំពីវិធីសាស្រ្តក្នុងការរចនា Application (៤)​ ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និង(៥) ស្នើសុំកិច្ចសហការក្នុងការពន្លឿននីតិវិធីអនុម័តឱ្យដាក់កម្មវិធីនានាក្នុង App Store។