ខេត្តកំពត៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ទាំង ២៤ខេត្ត បានចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន” នៅសហគមន៍នេសាទទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព និងបង្កើនការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបណ្តុះគំនិតឱ្យយល់ដឹងអំពីគុណតម្លៃការថែរក្សានិងអភិរក្សសម្បត្តិធម្មជាតិ បង្កើនធនធានព្រៃកោងនិងជីវៈចម្រុះផងដែរ។
ការដាំកោងកាងនេះ ធ្វើឡើងដើម្បីគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ពីគ្រោះធម្មជាតិផ្សេងៗ។
ឌីជីថល ផ្សារភ្ជាប់បរិស្ថាន !
ឌីជីថល ដើម្បីរួមគ្នាបង្កើតគម្របបៃតងជូនមាតុភូមិយើង !










